ព័ត៌មានជាតិ
មេបញ្ជាការកងអាវុធហត្ថខេត្តកោះកុង កោតសរសើរការហ្វឹកហ្វឺនរបស់យោធិនថ្មី ៤១ នាក់ ពីសណ្ដាប់ធ្នាប់ជួរទ័ព
លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានបង្ហាញការកោតសរសើរចំពោះកិច្ចប្រឹងប្រែងសិក្សារៀនសូត្ររបស់យោធិនថ្មី ចំនួន ៤១ នាក់ អំពីសកម្មភាពពង្រឹងសមត្ថភាពវគ្គសណ្ដាប់ធ្នាប់ក្នុងជួរទ័ពរយៈពេល ៤៤ ថ្ងៃ កន្លងទៅនេះ។

ការលើកសរសើររបស់ លោកឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុងនៅពេលនេះ ធ្វើឡើងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ពដល់យោធិនថ្មី កាលពីល្ងាចថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នាទីបញ្ជាការអាវុធហត្ថខេត្ត។
លោកឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង ក៏បានរំលេចបន្តថា វគ្គពង្រឹងសមត្ថភាពហាត់សមលើមេរៀន វិសេសវិសាលក្នុងជួរទ័ព និងពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់កងយោធិនថ្មីដែលទើបនឹងចូលបម្រើការងារកងទ័ព និងជាអ្នកបន្តវេនទៀតផង។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បន្ថែមទៀតថា រយៈពេល ៤៤ ថ្ងៃ នៃការហ្វឹកហ្វឺនលត់ពត់ដំខ្លួនក្នុងនាមជាកងទ័ព បានបង្ហាញកាន់តែច្បាស់លាស់ពីសមត្ថភាព និងចំណេះដឹងអនុវត្តជាក់ស្ដែង មុននឹងបន្តទៅសិក្សានៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង។
លោក តាំង ឈុនស្រេង ពន្យល់ដែរថា ជាកងកម្លាំងប្រដាប់អាវុធ ចាំបាច់ត្រូវមានសុខភាពរឹងមាំ គោរពបទបញ្ជាវិន័យ និងចេញប្រតិបត្តិការបង្ក្រាបទប់ស្កាត់រាល់បទល្មើសនានាឱ្យខាងតែបាន។ ជាក់ស្ដែង មេរៀនដែលកងយោធិនបានហ្វឹកហាត់អនុវត្តកន្លងទៅ គ្រាន់តែជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់អនុវត្តប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ កងយោធិនថ្មីទាំង ៤១ នាក់ បន្តថែរក្សាសុខភាពឱ្យបានរឹងមាំ គោរពបទបញ្ជាវិន័យ និងធ្វើគំរូល្អគោរពច្បាប់។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ក៏ណែនាំដល់កងយោធិនថ្មីទាំង ៤១ នាក់ អំពីទស្សនាទានជាត្រីវិស័យរបស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសថា កងកម្លាំងអាវុធហត្ថ ត្រូវបានអនុវត្តតួនាទីភារកិច្ច ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ។ រីឯចំពោះប្រទេស ត្រូវតែការពារ ប្រជាពលរដ្ឋត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


