ជីវិតកម្សាន្ដ
ជីវិតផ្លាស់ប្ដូរ ក្រោយ សុភ័ក្រ កុសុម៉ា មកធ្វើជាពិធីការិនី
សុភ័ក្រ កុសុម៉ា បានផ្លាស់ប្ដូរជីវិត១៨០ដឺក្រេ ទាំងកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញ ក្រោយមានឱកាសធ្វើជាពិធីការិនី បន្ទាប់ពីចំណាយពេល១០ឆ្នាំជាងលើវិស័យចម្រៀងតាំងពីក្មេងមក។

ប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ ១៣ ឆ្នាំ អ្នកនាង សុភ័ក្រ កុសុម៉ា ដែលជាតារាស្រីសម្ដីចាក់ទឹកមិនលិចរូបនេះ បានវិឌ្ឍន៍ខ្លួនគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យមហាជនតែងតែផ្ទុះសំណើចជាមួយភាពរួសរាយរាក់ទាក់ និងថ្វីមាត់មិនចេះរីងស្ងួតរបស់នាង។ នៅឆ្នាំ ២០១៦ អ្នកនាង សុភ័ក្រ កុសុម៉ា ទទួលបានការផ្ដល់ឱកាសពី លោក តាប៊ុយ ពិធីករកម្មវិធី “ពេញឬចិត្តអត់” ឲ្យធ្វើជាពិធីការនី ដោយត្រឹមតែមួយ Episode សោះបង្កការភ្ងាក់ផ្អើល និងផ្ទុះការគាំទ្រជាខ្លាំងដោយមិននឹកស្មានដល់។ ចាប់តាំងពីលេចមុខនៅក្នុងកម្មវិធី “ពេញឬចិត្តអត់” រួចមកសន្ទុះនៃការគាំទ្រ អ្នកនាង សុភ័ក្រ កុសុម៉ា កាន់តែល្បីសុសសាយ បានជំរុញឲ្យអ្នកនាងបង្កើតក្រុមតន្ដ្រីនៅចុងឆ្នាំ ២០១៩ ហើយលើសពីនោះ Kosama Entertainment ក៏បានទៅដោយរលូនរហូតមកដល់សព្វថ្ងៃ។


បើក្រឡេកមកមើលពីគ្រួសារវិញ តារាចម្រៀងនិងពិធីការិនីរូបនេះ តែងតែបង្ហោះវីដេអូរីករាយពីក្រុមគ្រួសារហូរហែរ ពិសេសអ្នកម្ដាយដែលក្រមិចក្រមើមចាក់សម្ដីគ្នាជាមួយកូនស្រី បង្កជាការសប្បាយរីករាយទៅដល់អ្នកគាំទ្រ។ ទន្ទឹមនឹងទទួលបានជោគជ័យលើវិថីសិល្បៈ តារាស្រអែមស្រស់ និងពូកែវោហារ បានប្រកាសចូលរោងការជាមួយបុរសសង្ហារម្នាក់ ក្រោយប្រើប្រាស់ទំនាក់ទំង private ជាមួយគ្នាអស់ពេលជាច្រើនឆ្នាំ កាលពីថ្ងៃទី ៣-៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលមានការអញ្ជើញចូលរួមពីសំណាក់តារាល្បីជាច្រើននាក់ផងដែរ៕



អត្ថបទ៖ ផានិត
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


