ជីវិតកម្សាន្ដ
តារាថៃល្បីៗ ៤គូ ត្រៀមចូលរោងការនៅដើមឆ្នាំថ្មីនេះ
ដូចដែលប្រិយមិត្តដឹងស្រាប់ហើយថា ក្នុងឆ្នាំ២០២៤នេះ តារាថៃប៉ុន្មានគូបានរៀបការជាមួយគ្នា កសាងអនាគត់ ហើយក៏មានគូស្នេហ៍ប៉ុន្មានគូទៀត ដែលជាអ្នកបន្ទាប់ដែលនឹងដឹកដៃគ្នាចូលរោងការផងដែរ។ នៅក្នុងនោះ គេចាប់អារម្មណ៍ តារាប្រុសស្រី៤គូ ដែលពួកគេបានលុតជង្គង់សុំកូនក្រមុំបំពាក់ចិញ្ចៀន ធ្វើជាដៃគូជីវិតកាលពីថ្មីៗកន្លងទៅនេះ។
តារាសម្ដែងប្រុសដ៏ល្បីល្បាញ Alex Rendell ត្រូវបានគេដឹងថា ជាគូដំបូងដែលនឹងប្រារព្ធពិធីអាពាហ៍ពិពាហ៍នៅដើមឆ្នាំ២០២៥នេះ ដោយរូបលោកបានបង្ហោះរូបភាព Pre-Wedding ជាមួយនឹងកូនកក្រមុំដ៏ស្រស់ស្អាត កាលពីខែតុលាកន្លងទៅនេះ។

គូបន្ទាប់ទៀតដែលគេរំពឹងទុកគឺ Nadech និង Yaya ដោយពួកគេគឺជាគូស្នេហ៍ស្រឡាញ់គ្នារាប់ឆ្នាំមកហើយ តាំងពីចូលសិល្បៈដំបូងមកម្ល៉េះ ហើយមិត្តជិតស្និទរបស់ពួកគេក៏ទើបតែបានរៀបការរួចទៀត ដូចនេះ អ្នកបន្ទាប់ប្រាកដជា Yaya Urassaya នេះឯង។

ចំណែកឯ តួឯកប្រុសរូបសង្ហារ James Jirayu វិញ ទើបតែបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាមួយនឹងព័ត៌មានសុំរៀបការជាមួយនឹងមិត្តស្រីក្រៅរង្វង់សិល្បៈ។ អ្នកគាំទ្រទាយថា មិនយូរនោះទេ James នឹងនាំកូនក្រមុំរបស់ខ្លួន រៀបការតាមប្រពៃណីជាមិនខាន។

ចំពោះគូចុងក្រោយនេះ Mew Suppasit បានលុតជង្គង់សុំកូនកម្លោះ Tul Pakorn រៀបការលើឆាក មុខភ្នែកមហាជនរាប់រយនាក់ បានធ្វើឲ្យផ្ទុះការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ហើយពួកគេគឺជាគូស្នេហ៍ ស្រឡាញ់ភេទដូចគ្នា ដែលអ្នកគាំទ្រមានសង្ឃឹមយ៉ាងខ្លាំងថា នឹងបានឃើញមង្គលការជាលក្ខណៈសាធារណៈ៕

Mew និង Tul
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


