ជីវិតកម្សាន្ដ
Jennie រងការអត្ថាធិប្បាយស្អប់ខ្ពើម ក្រោយប្រើបទដែល V ធ្លាប់ Cover កន្លងមក
កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា Jennie បានចែករំលែកការបង្ហោះនៅលើ Instagram ដែលបង្ហាញពីផ្ទៃខាងក្រោយនៃការថតរូបសម្រាប់ការសហការរបស់នាង ជាមួយហាងនំប៉័ង Nudake ។ សមាជិកក្រុម BLACKPINK បានសហការជាមួយហាងនំប៉័ងសម្រាប់ឈុតលេចឡើងដែលនឹងបើករហូតដល់ថ្ងៃទី ០៣ ខែមករា ដោយបង្ហាញពីអារម្មណ៍រីករាយដ៏ល្អឥតខ្ចោះសម្រាប់បុណ្យណូអែល។
រូបភាពរបស់ Jennie គឺដូចជាការបង្ហោះមួយចំនួនផ្សេងទៀតរបស់នាង ដែលបង្ហាញពីភាពលេងសើច ខណៈពេលដែលមើលទៅស្រស់ស្អាត ហើយមិនទាក់ទាញការចាប់អារម្មណ៍ភ្លាមៗនោះទេ។ ប៉ុន្តែ ព័ត៌មានលម្អិតនៃការបង្ហោះនេះបានធ្វើឲ្យមនុស្សជាច្រើនបញ្ចេញមតិស្អប់ខ្ពើមសំដៅទៅលើរូបនាងយ៉ាងខ្លាំង ។

យ៉ាងណាមិញ Jennie ត្រូវបានអ្នកលេងអ៊ីនធឺណេតជាច្រើនរិះគន់ បន្ទាប់ពីពួកគេបានរកឃើញព័ត៌មានលម្អិតនៅក្នុងការបង្ហោះរបស់តារាចម្រៀងស្រីរូបនេះ។ ជាពិសេស Jennie បានបន្ថែមតន្ត្រីផ្ទៃខាងក្រោយនៃបទចម្រៀង It’s Beginning To Look A Lot Like Christmas ដោយ Michael Buble ទៅកាន់ការបង្ហោះ។
កាលពីមុនមក V ក្រុម BTS ក៏ទាក់ទាញចំណាប់អារម្មណ៍ពេលដែលលោកចេញបទចម្រៀង Cover។ ដូច្នេះហើយ នៅពេលដែល Jennie ប្រើបទនេះ នៅក្នុងការបង្ហោះ ភ្លាមៗនោះ បានបង្កជារឿងចម្រូងចម្រាសជាខ្លាំង។ ជាមួយគ្នានោះថែមទៀត មតិអវិជ្ជមានជាច្រើនត្រូវបានទុកនៅក្រោមការបង្ហោះរបស់ Jennie ។ សកម្មភាពរបស់នាងធ្វើឲ្យពួកគេ ចង់ក្អួត ព្រោះគ្រប់គ្នាដឹងថាទំនាក់ទំនងរវាងនាង និង V មានភាពចម្រូងចម្រាសកម្រិតណា។
មិនយូរប៉ុន្មានបណ្តាញសង្គមពោរពេញទៅដោយរូបភាពស្និទ្ធស្នាលរបស់ V និង Jennie។ ទោះជាមិននិយាយចេញក៏ដោយ ក៏មហាជនជាច្រើនបញ្ជាក់ថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នា ហើយខាងក្រុមហ៊ុនគ្រប់គ្រងក៏មិនបានផ្តល់ការបញ្ជាក់ ឬបដិសេធអ្វីឡើយ។
មួយសន្ទុះក្រោយមក បណ្តាញទំនាក់ទំនងសង្គមក៏បានផ្ទុះពាក្យចចាមអារ៉ាមថា V និង Jennie បានទៅដាច់ដោយឡែកពីគ្នា បន្ទាប់ពីតារាចម្រៀងស្រីរូបនេះបានបង្ហាញឃ្លីបស្និទ្ធស្នាលជាមួយបុរសបរទេសនៅក្នុងបារមួយ។ សកម្មភាពស្និទ្ធស្នាលពេករបស់ Jennie ជាមួយបុរសម្នាក់នេះ ត្រូវបានគេនិយាយបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងរបស់នាងជាមួយ V បានបែកបាក់គ្នាហើយ។ ក្រៅពី V Jennie ក៏ត្រូវបានគេចាប់បានក្នុងពាក្យចចាមអារ៉ាមទាក់ទងនឹងមិត្តរួមការងារជាច្រើនដងក្នុងកម្មវិធី showbiz ហើយរាល់លើក តារាចម្រៀងស្រីរូបនេះ ទទួលបានការរិះគន់ច្រើនពីមជ្ឈដ្ឋានអនឡាញ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសម្ដែងកូរ៉េខាងត្បូង២រូប មរណភាពក្នុងខែតែមួយ និងមានអាយុខ្ទង់៣០ដូចគ្នា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៤ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា