ជីវិតកម្សាន្ដ
Rosé ច្រៀង Live បទ Last Christmas មិនពិរោះ ! ត្រូវគេរិះគន់យ៉ាងចាស់ដៃ (មានវីដេអូ)
ថ្មីៗកន្លងទៅនេះ Rosé បានធ្វើជាតារាចម្រៀងកិត្តិយស នៅក្នុងកម្មវិធី Radio 1 for the Live Lounge របស់ ស្ថានីយ BBC ដែលក្នុងកម្មវិធីនេះ គេតម្រូវឲ្យសិល្បករច្រៀងចម្រៀងរបស់ខ្លួនឯងមួយបទ និង ច្រៀងចម្រៀងរបស់ សិល្បករដ៏ទៃមួយបទ ដើម្បីបង្ហាញសមត្ថភាពរបស់ពួកគេ។

ទន្ទឹមនឹងនោះ Rosé បានច្រៀងបទ APT ដែលជាបទកំពុងពេញនិយមរបស់នាង និងមួយបទទៀតគឺជាបទចម្រៀងដ៏ពេញនិយមនៅរដូវធ្លាក់ព្រិល បទ “Last Christmas” របស់ម្ចាស់ដើម Wham!។ ក្រោយពីវីដេអូនៃការច្រៀងផ្ទាល់របស់ Rosé ជាមួយនឹងបទ Cover របស់នាង ត្រូវបានអ្នកលេងបណ្ដាញសង្គមរិះគន់យ៉ាងចាស់ដៃ។

ភាគច្រើនគេបានខមិននៅក្រោមវីដេអូនោះថា រូបនាង ច្រៀងមិនពិរោះនោះទេ ពិបាកស្ដាប់ណាស់ ហើយអ្នកលេងបណ្ដាញសង្គមក៏បានយកការច្រៀងរបស់ Rosé ទៅប្រៀបធៀបនឹងតារាចម្រៀងផ្សេងៗ ដែលធ្លាប់ឡើងមកកម្មវិធីនេះ ដែលមានសម្លេងពិរោះរណ្ដំ ស្ដាប់ហើយព្រឺសម្បុរ។

នៅក្នុងនោះ គេក៏បានប្រៀបធៀបនាងទៅនឹងតារាចម្រៀងស្រី Ariana Grande ដែលនាងស្រែកច្រៀងនៅលើកម្មវិធី ធ្វើឲ្យអ្នកទស្សនាស្រែកហ៊ោគ្រប់ៗគ្នា។ យ៉ាងណាមិញ អ្នកគាំទ្ររបស់សមាជិក Blackpink រូបនេះ នាំគ្នាចេញមុខការពារនាងពីពាក្យសម្ដីនៃការរិះគន់ ដោយតបទៅវិញថា Rosé ច្រៀងទាំងផ្ដាសាយ ប៉ុន្ដែវាពិរោះហើយ។

លើសពីនោះ ពួកក្រុម Blink ដែលជាអ្នកគាំទ្ររបស់ Blackpink បានចេញមកតវ៉ាថា នៅថ្ងៃដែលនាងឡើងច្រៀងនោះ នាងបាននិយាយថា មិនស្រួលខ្លួន ហ៊ាសំបោរ និង គ្រុនផ្ដាសាយ ហើយថតច្រៀងទាំងឈឺ វាជាមូលហេតុដែលនាងច្រៀងមិនសូវបានល្អ ប៉ុន្ដែយ៉ាងណាក៏វាពិរោះដែរ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ