Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រ K-Pop ត្រៀមប្រមូលផ្តុំគ្នា ទាមទារឲ្យមានការចោទប្រកាន់លោក Yoon

បានផុស

នៅ

តាមការប៉ាន់ប្រមាណថា ប្រជាជនកូរ៉េខាងត្បូងប្រហែល ២០ម៉ឺណនាក់ នឹងប្រមូលផ្តុំគ្នានៅទីតាំងផ្សេងៗគ្នាទូទាំងទីក្រុងសេអ៊ូលនៅថ្ងៃសៅរ៍ទី ០៧ ខែធ្នូ ដើម្បីទាមទារឲ្យមានការចោទប្រកាន់ប្រធានាធិបតី Yoon Seok Yeol ។

នៅល្ងាចថ្ងៃសៅរ៍​ កាលពីវេលាម៉ោង៧ យប់ រដ្ឋសភាកូរ៉េខាងត្បូងនឹងកោះប្រជុំដើម្បីបោះឆ្នោតលើការចោទប្រកាន់របស់ លោក​ Yoon Seok Yeol ដែលជាចលនាមួយដែលបានធ្វើឡើងដោយផ្អែកលើការអះអាងដែលថា ប្រធានាធិបតីបានរំលោភរដ្ឋធម្មនុញ្ញដោយការប្រកាសច្បាប់អាជ្ញាសឹកនៅល្ងាចថ្ងៃទី ០៣ ខែធ្នូ ដោយមិនមានការប្រជុំណាមួយឡើយ នៃតម្រូវការជាមុនសម្រាប់ការប្រកាសច្បាប់អាជ្ញាសឹក។

យោងតាមប៉ូលិសកូរ៉េខាងត្បូងនៅថ្ងៃទី ០៦ ខែធ្នូ ការប្រមូលផ្តុំគ្នាដែលបានរៀបចំនឹងកើតឡើងនៅក្នុងតំបន់ជុំវិញអគាររដ្ឋសភាក្នុង Yeouido ទល់មុខ Gwanghwamun និងនៅមុខសាលាក្រុងសេអ៊ូលពេញមួយថ្ងៃ។ ប៉ូលិសបានប៉ាន់ប្រមាណថា ជនស៊ីវិលប្រហែល ២០០,000 នាក់នឹងបង្ហាញខ្លួនក្នុងការប្រមូលផ្តុំនេះ។

អ្នក​គាំទ្រ K-Pop ក៏​កំពុង​ត្រៀម​ខ្លួន​ចូលរួម​ការ​ប្រមូល​ផ្តុំ​នៅ​ថ្ងៃ​សៅរ៍​នេះ​ដែរ។ ជំនួសឲ្យការប្រើភ្លើងទៀនប្រពៃណី អ្នកគាំទ្រ K-Pop មានបំណងការពារសិទ្ធិរបស់ពួកគេសម្រាប់លទ្ធិប្រជាធិបតេយ្យដោយប្រើអាវុធភ្លឺបំផុតរបស់ពួកគេ ដំបងពន្លឺដែលមានរៀងៗខ្លួន។

ការអំពាវនាវឲ្យសមាជិកសហគមន៍អ្នកគាំទ្រ K-Pop និងសហគមន៍អ្នកគាំទ្រផ្សេងទៀតមកជួបជុំគ្នានៅមុខអគាររដ្ឋសភានៅថ្ងៃសៅរ៍ វេលាម៉ោង ៣ រសៀល ត្រូវបានចេញដោយដំបងពន្លឺក្នុងន័យសាមគ្គីភាពជាតិ ដោយផ្សព្វផ្សាយពាក្យស្លោកថា «Let us cry only for ticketing »។ អ្នកគាំទ្រជាច្រើន ដែលសកម្ម និងអសកម្មនៅក្នុងសហគមន៍រៀងៗខ្លួន បានបង្ហាញពីចេតនារបស់ពួកគេក្នុងការចូលរួមក្នុងការជួបជុំថ្ងៃសៅរ៍នេះផងដែរ។ ជាក់ស្តែង អ្នកគាំទ្រ K-Pop ក៏កំពុងប្រទះឃើញការប្រមូលផ្តុំគ្នានៃការចោទប្រកាន់នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ផងដែរ។

គួរបញ្ចាក់ដែរថា ការប្រើប្រាស់ដំបងពន្លឺសម្រាប់សាមគ្គីភាពជាតិឬ​ ​Light Sticks សម្រាប់ទាមទារឬការធ្វើពហិការក៏មិនមែណជាលើកទីមួយនោះទេ កាលពីឆ្នាំ ២០១៦ ក្នុងអំឡុងពេលការប្រមូលផ្តុំនៃការចោទប្រកាន់លោកប្រធានាធិបតី Park Geun Hye ដំបងពន្លឺមួយនេះធ្លាប់ប្រើម្ដងរួចទៅហើយ ដោយប្រើពាក្យស្លោក Just let me Dukjil៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Gong Yoo ទម្លាយអារម្មណ៍ពិត ចំពោះការប្រកាសច្បាប់អាជ្ញាសឹកភ្លាមៗ របស់លោក Yoon

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម