ព័ត៌មានអន្ដរជាតិ
តារាចម្រៀងម្នាក់ស្លាប់ ក្រោយចូលម៉ាស្សា៣ដងនៅហាងមួយក្នុងប្រទេស ថៃ
តារាចម្រៀងថៃឈ្មោះ Chayada Prao-hom នៃក្រុម Guitar Record ត្រូវគេប្រកាសថាស្លាប់ដោយសារការឆ្លងមេរោគឈាម និងហើមខួរក្បាល នៅម៉ោងប្រហែល ៦ព្រឹកនាថ្ងៃព្រឹកថ្ងៃអាទិត្យ ក្នុងមន្ទីរពេទ្យ ICU នៃខេត្ត Udon Thani ភាគឦសាន បន្ទាប់ពីរូបនាងទទួលសេវាកម្មម៉ាស្សាចំនួន ៣ ដង។
មិត្តប្រុសដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា បន្ទាប់ពីការសម្តែងកាលពីថ្ងៃទី ០៥ ខែតុលា Chayada បានប្រាប់គាត់ថា នាងឈឺខ្នង ហើយសុំឲ្យគាត់នាំនាងទៅហាងម៉ាស្សាថៃនៅ Udon Thani ។ បន្ទាប់ពីម៉ាស្សា នាងចាប់ផ្តើមមានអារម្មណ៍ស្ពឹកនៅលើពាក់កណ្តាលនៃរាងកាយ ហើយមិនអាចប្រើដៃឆ្វេងបាន។ ក្រោយមកនាងមិនអាចធ្វើចលនារាងកាយទាំងមូលបានទាំងស្រុងតែម្ដង។
ទោះជាបែបនេះក្ដី កាលពីថ្ងៃទី៦ ខែវិច្ឆិកា Chayada បានប្រាប់អ្នកគាំទ្រដែលព្រួយបារម្ភពីស្ថានភាពជំងឺនាងនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា នាងបានទៅហាងម៉ាស្សាដូចគ្នាបីដងក្នុងរយៈពេលប្រហែលមួយខែ។ ពេលទៅពីរលើកដំបូង នាងត្រូវបានអ្នកម៉ាស្សាដដែលព្យាបាលក្នុងបន្ទប់តែមួយ ដែលធ្វើឲ្យនាងរមួលក។ នៅពេលទៅលើកទីបី នាងត្រូវជំនួសដោយអ្នកម៉ាស្សាថ្មីម្នាក់ទៀត។
មុនពេលស្លាប់តារាចម្រៀងស្រីរូបនេះ បានបង្ហោះសារមួយទៀតថា នាងគ្រាន់តែឈឺស្មា មុនពេលនាងទៅហាងម៉ាស្សា។ ពីរថ្ងៃបន្ទាប់ពីការប្រើប្រាស់សេវាកម្មលើកដំបូង នាងចាប់ផ្តើមមានការឈឺចាប់នៅខាងក្រោយក្បាល ហើយបានលេបថ្នាំបំបាត់ការឈឺចាប់។ មួយសប្តាហ៍ក្រោយមក នាងមានការស្ពឹកដៃ។ ពីរសប្តាហ៍បន្ទាប់ពីការទៅម៉ាស្សាលើកទី២ នាងចាប់ផ្តើមមានការឈឺចាប់និងរឹងពេញរាងកាយដែលនាងមិនអាចដេកលើគ្រែបានទេ។
យ៉ាងណានៅពេលទៅម៉ាស្សាលើកទី៣ នាងបានជួបជាមួយគ្រូពេទ្យម៉ាស្សាម្នាក់ដែលមានដៃធ្ងន់ ដែលបន្សល់ទុកស្នាមជាំពេញដងខ្លួនអស់រយៈពេលមួយសប្តាហ៍។ ទោះបីជានាងបន្តលេបថ្នាំបំបាត់ការឈឺចាប់ក៏ដោយ ក្រោយមកនាងមានការឈឺចាប់នៅក្នុងម្រាមដៃ ហើយមានអារម្មណ៍ទាំងត្រជាក់ និងក្តៅគ្រប់ពេលវេលា។ ពីរសប្តាហ៍ក្រោយមក នាងមិនអាចលើកដៃស្តាំបាន ដោយសរាតែភាពស្ពឹកបានរាលដាលដល់ដងខ្លួនកាន់តែខ្លាំងឡើង។
នៅថ្ងៃទី ១៨ ខែវិច្ឆិកា ស្ថានភាពរបស់តារាចម្រៀងរូបនេះកាន់តែធ្ងន់ធ្ងរឡើងវិញ។ នាងមិនអាចធ្វើចលនា ឬជួយខ្លួនឯងបានឡើយ ហើយនាងនៅលើគ្រែគ្រប់ពេលវេលា។ មិត្តប្រុសរបស់នាងនិយាយថា គាត់ចង់ចាត់វិធានការផ្លូវច្បាប់លើហាងម៉ាស្សានេះ ប៉ុន្តែបានសារភាពថាគាត់មិនប្រាកដថាមានភស្តុតាងគ្រប់គ្រាន់ដើម្បីធ្វើដូច្នេះទេ។
ដោយឡែក លោក Arkom Praditsuwan អគ្គនាយករងនៃនាយកដ្ឋានគាំទ្រសេវាសុខភាព (HSS) បាននិយាយថា មន្ត្រីនាយកដ្ឋាននឹងពិនិត្យមើលថាតើហាងម៉ាស្សាដែល Chayada បានទៅនោះ មានការទទួលស្គាល់ និងអាជ្ញាប័ណ្ណក្នុងការផ្តល់សេវាដែរឬទេ។ ប្រសិនបើគ្មានទេ ពួកគេនឹងត្រៀមចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Cha Eun Woo ត្រូវគេរិះគន់យ៉ាងធ្ងន់ ក ក្រោយបង្ហោះរូបចំពេលប្រទេសជាតិកំពុងចលាចលនយោបាយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


