ជីវិតកម្សាន្ដ
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ
ដោយមើលឃើញពីក្តីអាណិត និងការខ្វះខាតក្នុងការៀបចំធ្វើពិធីបុណ្យសពរបស់តារាចម្រៀងលោក លី ចិន ប្រធានសមាគមសិល្បករខ្មែរលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានចូលរួមបច្ច័យបុណ្យដល់ក្រុមគ្រួសារនូវថវិកាផ្ទាល់ខ្លួនចំនួន ៣លានរៀល។


សមាគមសិល្បករបានឲ្យដឹងថា លោកស្រី នៅ សូនិតា និងក្រុមការងាសមាគមសិល្បករខ្មែរបានអញ្ជេីញចូលរួមពិធីបុណ្យឈាប្បនកិច្ចសពតារាចម្រៀងលោ ក លី ចិន ដែលបានទទួលមរណភាពដោយរោគាពា ធ កាលពីព្រឹកថ្ងៃអាទិត្យទី០៨ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ និងត្រូវបានក្រុមគ្រួសារនាំយកមកធ្វេីបុណ្យបន្តិចបន្តួចនៅទីវត្តចាក់អង្រែក្រោម ។


ដោយសារជីវភាពលំបាក សពរបស់សពតារាចម្រៀងលោក លី ចិន ត្រូវបានក្រុមគ្រួសារប្រារព្ធធ្វេីជាការគម្រប់កិច្ចយ៉ាងស្ងប់ស្ងាត់ ពុំមានសាច់ញាតិ ពុំមានរោង មីក្រូ ឬតុអង្គុយអ្វីនោះទេ សូម្បីតែមឈូសសម្រាប់តម្កល់សពឱ្យបានសមរម្យក៏គ្មានដែរ ហេីយមានតែភរិយា ម្ដាយ និងកូនតូចៗប៉ុណ្ណោះ ដែលទិដ្ឋភាពមេីលទៅគួរឱ្យសង្វេគជាទីបំផុត។
ដ្បិតតែតារាចម្រៀងលោក លី ចិន មិនមែនជាសមាជិករបស់សមាគមយ៉ាងណាក៏ដោយ តែដោយអំណាចនៃសេចក្ដីអាណិតអាសូរជាពន់ពេកលោកជំទាវអ្ន កឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានបរិច្ចាគថវិកាផ្ទាល់ចំនួន ៣លានរៀល ជូនចំពោះក្រុមគ្រួសារ ដេីម្បីដោះស្រាយតម្រូវការចំពោះមុខចាំបាច់សម្រាប់ពិធីបុណ្យសពតារាចម្រៀងរូបនេះផងដែរ។

ក្រុមការងារដឹកនាំដោយលោកជំទាវ នៅ សូនិតា ក៏បាននាំយកបច្ច័យផ្ទាល់ខ្លួនមួយ ៦០មុឺនរៀលបន្ថែមទៀត ដេីម្បីចូលបុណ្យនិងរួមរំលែកទុក្ខជាមួយក្រុមគ្រួសារផងដែរ។
គួររម្លឹកថា តារាចម្រៀងភាសាចិនលោក ឡេង គីមសាន្ត ហៅ លីចិន បានទទួលមរណភាពកាលពីថ្ងៃទី០៨ខែធ្នូដោយសារជំងឺគាំងបេះដូង។ លោក ឡេង គីមសាន (លី ចិន) ជាអតីតតារាចម្រៀងអាចច្រៀងបានភាសាខ្មែរ-អង់គ្លេស ដែលទទួលបន្ទុកគ្រួសារដ៏ធំផ្គត់ផ្គង់គ្រប់បែបយ៉ាងទាំងអស់។ បន្ទាប់ពីលោកបានទទួលមរណភាពទៅ គ្រួសារលោក និងកូនស្រីតូចៗ២នាក់រស់ដោយគ្មានទីពឹង៕ អត្ថបទ៖ ចាន់រ៉ា

-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


