ព័ត៌មានជាតិ
មន្រ្តីក្រុមហ៊ុនជប៉ុន Sumitomo ចុះមកទស្សនកិច្ច ជំរុញការវិនិយោគក្រុមហ៊ុនជប៉ុននៅកម្ពុជា
មន្រ្តីសាជីវកម្មក្រុមហ៊ុនជប៉ុន Sumitomo Mitsui Banking Corporation បានចូលជួបពិភាក្សាការងារជាមួយមន្រ្តីកម្ពុជាក្នុងគោលបំណងពិនិត្យកាលានុវត្តភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសំដៅជំរុញ និងទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនសាជីវកម្មរបស់ជប៉ុនដឹកនាំដោយលោក Hironori Shimojima អនុប្រធានទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វិក បានចុះមកទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ដើម្បីអង្កេតដោយផ្ទាល់នូវវឌ្ឍនភាពថ្មីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
ក្នុងជំនួបពិភាក្សាជាមួយមន្រ្តីតំណាងសាជីវកម្មរបស់ក្រុមហ៊ុនជប៉ុន លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានរំលឹកឡើងវិញអំពីបេសកកម្មទាក់ទាញ និងជំរុញវិនិយោគដែលដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅកាន់ទីក្រុងតូក្យូ កាលពីថ្ងៃទី៧-៩ ខែឧសភា ឆ្នាំ២០២៤ ដោយបានរៀបចំសិក្ខាសាលា, ទទួលជួបពិភាក្សាការងារ និងរៀបចំជំនួបផ្គូផ្គងធុរកិច្ចជាមួយសហគមន៍ធុរកិច្ចជប៉ុន។
ក្នុងឱកាសនោះ លោក សួន សុផល ក៏បានលើកឡើងអំពីវិស័យគន្លឹះមួយចំនួនដែលកម្ពុជាបានកំពុងស្រូបទាញវិនិយោគិនឱ្យមកឆក់ឱកាសបណ្តាក់ទុនវិនិយោគដែលវិស័យទាំងនោះរួមមានកសិ-ឧស្សាហកម្ម, ភស្តុភារកម្ម, កម្មន្តសាលធន់ស្រាល, សុខាភិបាល និងថាមពលកកើតឡើងវិញជាដើម។ លោកបានបង្ហាញសុទិដ្ឋិនិយមថាក្រុមការងារតុជប៉ុន (Japan Desk) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងអាចសហការជាមួយ Sumitomo Mitsui Banking Corporation ដើម្បីរួមគ្នាបំពេញបេសកកម្មជំរុញ និងទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២៥ខាងមុខ។
ជាការឆ្លើយតប លោក Hironori Shimojima បានកត់សម្គាល់នូវសកម្មភាពដ៏សកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការដើរគោះទ្វារវិនិយោគិនឱ្យមកសិក្សាសមិទ្ធិលទ្ធភាព និងដាក់ទុនវិនិយោគនៅកម្ពុជា ហើយលោកមានជំនឿចិត្តថាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងវិលត្រលប់ទៅកាន់ប្រទេសជប៉ុននាពេលវេលាសមស្របខាងមុខ ដើម្បីបន្តបេសកកម្មទាក់ទាញ និងជំរុញវិនិយោគរបស់ខ្លួន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


