ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
រដ្ឋមន្ត្រីការបរទេសកម្ពុជា-វៀតណាម បានជួបជជែកគ្នាអំពីការពង្រឹងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ការជួបជជែកគ្នានេះ បានធ្វើឡើងតាមរយៈប្រព័ន្ធទូរសព្ទ កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៤។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអរគុណចំពោះលោក ប៊ូយ ថាញ់សឺន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម ដែលបានអបអរសាទរលោក ដែលទទួលបានការតែងតាំងឡើងវិញ ជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសកម្ពុជា។ លោក ប្រាក់ សុខុន បានបញ្ជាក់ទៅសមភាគីរបស់លោកឡើងវិញអំពីការប្តេជ្ញាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រជាជាតិទាំងពីរបន្ថែមទៀត។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីរ រួមមាន ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាព្រះមហាក្សត្រកម្ពុជានៅវៀតណាម កាលពីខែវិច្ឆិកា និងទស្សនកិច្ចផ្លូវរដ្ឋរបស់លោក តូ ឡឹម អតីតប្រធានរដ្ឋវៀតណាម នៅកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៤ ដែលបានពង្រឹងនូវទំនាក់ទំនងភាពជាអ្នកជិតខាងល្អកម្ពុជា-វៀតណាម បន្ថែមទៀត។
រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានឯកភាពលើការរៀបចំឱ្យមានដំណើរទស្សនកិច្ចកម្រិតខ្ពស់នានាបន្ថែមទៀត នាពេលអនាគត។

សមភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើសកម្មភាពនៃកិច្ចសហប្រតិបត្តិការនានា រួមមាន កិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមឆ្នាំ២០២៥ ដែលនឹងរៀបចំឡើងនៅកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


