Connect with us

កីឡា

Neymar ប្រាប់​​ផែន​ការថ្មី ក្រោយជា​សះ​ស្បើយ​ពីរបួស

បានផុស

នៅ

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar បានបង្ហាញពីគោលដៅធំ២ ដែលខ្លួនចង់ធ្វើ ក្រោយជាសះស្បើយពីរបួស​​​ និង​ការ​​វិលចូលទីលាន​បាល់ទាត់វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Neymar បានបង្ហាញខ្លួនចំនួន៧លើកជាមួយក្រុម Al-Hilal គិតចាប់តាំងពីចូលរួមជាមួយពួកគេនៅក្នុងរដូវក្តៅឆ្នាំ២០២៣។ ទោះបីជាមិនបានបង្ហាញខ្លួនច្រើនជាមួយក្លិប ប៉ុន្តែ​រូប​គេ​នៅតែរីករាយក្នុងការស្នាក់នៅជាមួយក្រុមនៅលីគអារ៉ាប៊ីសាអ៊ូឌីត​។ ខ្សែប្រយុទ្ធរូបនេះ​បាន​រៀប​ចំ​ផែន​ការ​​អនាគត​របស់ខ្លួនហើយ។

កីឡាករ Neymar បាននិយាយថា ៖«ខ្ញុំចង់លេងនៅពាន Club World Cup 2025 ជាមួយ Al-Hilal ពី​ព្រោះវាមានសារ​សំខាន់​សម្រាប់ក្លិប។ ជាក់ស្តែង World Cup គឺជាគោលដៅសម្រាប់កីឡាករទាំងអស់។ ខ្ញុំបានលេងនៅ World Cup បីដងរួចហើយ។ ខ្ញុំច្បាស់ជាចង់ធ្វើលើកទីបួន។ ខ្ញុំ​ត្រូវ​តែ​ផ្តោត​លើ​រឿង​នោះ ហើយត្រូវរៀបចំ​ឲ្យខ្លួនឲ្យ​បាន​ល្អ​នៅ​ទី​នេះ»។

Neymar បានរងរបួសដាច់សរសៃពួរជង្គង់ នៅពេលលេងឲ្យក្រុមប្រេស៊ីលក្នុងវគ្គជម្រុះ World Cup ​កាល​ពី​ខែតុលាឆ្នាំ២០២៣ ធ្វើឲ្យអាជីពបាល់ទាត់របស់គេស្ទើរតែបាត់បង់ ប៉ុន្តែរូបគេនៅតែតស៊ូ ដើម្បីសម្រេចគោលដៅរបស់ខ្លួន។

កីឡាករ Neymar បានបន្ថែម​ ៖«ខ្ញុំចង់មានរដូវកាលដ៏ល្អជាមួយ Al-Hilal។ ខ្ញុំ​នៅ​មាន​ពេល​តិចតួច ដើម្បី​ត្រឡប់​ទៅ​ទម្រង់លេងកម្រិតខ្ពស់​ដូច​មុន ហើយដើម្បី​បង្ហាញ​ពី​មូលហេតុ​ដែល​ខ្ញុំ​មក​ទីនេះ។ គោលដៅចម្បង​របស់ខ្ញុំគឺនៅទីនេះព្យាបាលរបួសឲ្យជាសះស្បើយឡើងវិញ អភិវឌ្ឍរាងកាយ និងចាប់ផ្ដើមលេងម្តងទៀត»៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម