Connect with us

សេដ្ឋកិច្ច

រដ្ឋមន្ត្រីកសិកម្មអះអាងថា និរន្តរភាពកសិកម្មជាមូលដ្ឋានអភិវឌ្ឍកម្ពុជា

បានផុស

នៅ

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា​កម្ពុជា​ធ្លាប់ជាប្រទេសកសិកម្ម មាសក្ដានុពលខ្ពស់ក្នុងការងារកសិកម្ម ប៉ុន្តែទោះ​យ៉ាងនេះក្ដី ក៏លោកទទួលស្គាល់ថា កាវិវត្តនៃពិភពលោក បានជំរុញឱ្យវិស័យផ្សេងៗ រីកចម្រើនខ្ពស់ជាង ប៉ុន្តែវិស័យកសិកម្មនៅតែសំខាន់ ពីព្រោះថាមនុស្ស​ ទោះបីជា​មាន​ឡានទំនើបយ៉ាង​ណាក៏យើងនៅតែត្រូវការហូប ម្ហូបអាហារនេះ គឺកើតចេញពីកសិកម្ម តាំងពីបាយហូប រហូតដល់សាច់ ឬក៏ត្រី ឬរបស់ប្រើប្រាស់ផ្សេងៗ ក៏មានប្រភពចេញពីកសិកម្មដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌិត ទីណា ថ្លែងថា៖ « គោលនយោបាយរបស់យើង គឺមានហូប មានប្រើ មានបាន  និងមានរហូត ក្នុងន័យនេះ មានហូបគឺថា គ្រប់កាលៈទេសៈទោះបីជា​បញ្ហាកូវីដដែលកើត​មានកន្លងមកដែលយើងបានឆ្លងកាត់ បញ្ហាសន្តិសុខស្បៀង ខ្វះស្បៀង ឬការឡើងថ្លៃចំ​ណីអាហារ​លើសការទទួលយកបានទេ នៅពេលដែលប្រទេសផ្សេងៗ ជាពិសេស​ប្រទេស​អភិវឌ្ឍ ទៅវិស័យឧស្សាហកម្មទៅ គាត់មានការការលំបាកនៅក្នុងបញ្ហាផ្គត់ផ្គង់ស្បៀង ចឹងយើងមានហូប យើងមានប្រើ យើងនៅតែមានជាឈើ កៅស៊ូ សម្រាប់ប្រើប្រាស់​ផ្ទៃក្នុងយើងគ្រប់គ្រាន់»។

បើតាមលោក ឌិត ទីណា រាជរដ្ឋាភិបាល ចង់ឱ្យវិស័យកសិកម្មនៅតែជួយជំរុញ ជាកំណើន​ក្នុងសេដ្ឋកិច្ចជាតិ មិនមែនជា​កសិកម្ម​ដែលក្លាយទៅជាបន្ទុករបស់សេដ្ឋកិច្ច ប្រទេសខ្លះ​គេចង់បានសន្តិសុខស្បៀង ​គេធ្វើ​​កសិកម្មសម្រាប់ទ្រទ្រង់សន្តិសុខស្បៀងគេ ហើយគេ​ចំណាយ​សម្រាប់ប្រើ អញ្ចឹង​កសិកម្មទៅជាបន្ទុក នៅពេលដែលប្រទេសកម្ពុជាសិកម្មមិនត្រឹម​តែជួយ​ឱ្យមានហូប មានប្រើ គឺជួយឱ្យមានបានថែមទៀត។

លោក ឌិត ទីណា បានបន្ថែមថា៖ «ក្រៅពីមានបានហើយ ក៏យើងមិនចង់ឱ្យត្រឹមតែមាន​បានមួយរយៈ​ហើយក្រោយមកវិញ គឺខូចខាតធនធានធម្មជាតិ ឬក៏លែងមានលទ្ធភាព​ក្នុងការបន្តក្លាយទៅ​ជា​កសិកម្មដែល​ទ្រទ្រង់​ឱ្យសន្តិសុខស្បៀង ហើយត្រូវទទួល​ជាបន្ទុករបស់វិស័យផ្សេងៗ»។

លោកបានបញ្ជាក់បន្ថែមទៀតថា និរន្តរភាពកសិកម្មជួយឱ្យកម្ពុជាមានមូលដ្ឋាន ក្នុងការអភិវឌ្ឍទៅ​មុខដោយ​រលូន មិនមានការព្រួយបារម្ភអំពីសន្តិសុខស្បៀងនៅកម្ពុជា។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «នៅពេលដែលយើង ត្រូវការឱ្យមាននិរន្តភាពសន្តិសុខស្បៀង យើងត្រូវគិតអំពីការផ្គត់ផ្គង់ ហើយការផ្គត់ផ្គង់មានច្រើនប្រភព មិនមែនមានន័យថា យើងផ្អែកតែទៅលើការផលិត​ក្នុងស្រុកទាំងមូលនោះទេ របស់មួយចំនួន ក៏ត្រូវការធ្វើពិពិធកម្មនៃការផ្គត់ផ្គង់ដែរ យើងមានផ្នែកនៃការនាំចូលមួយចំនួន ប៉ុន្តែយើងត្រូវថ្លឹង​ថ្លែង​វាយ៉ាង​ណាកុំភ្លេចថា មួយចំហៀង ដើម្បីឱ្យមាននិរន្តភាព យើងត្រូវធ្វើឱ្យអ្នកទទួលទាន និងអ្នកផលិតអាចរកចំណុចកណ្ដាលដើម្បីរស់បានទាំងអស់គ្នា តម្លៃវាមិនត្រូវថ្លៃ ហើយមិនថោកដែរ»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ចឃាត់រថយន្តដឹកពងមាន់ ១មុឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​ក្នុងកិច្ច​ប្រជុំ UDCG អង់គ្លេសនឹងប្រកាស​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ខណៈអាមេរិក​ទន់​ជំហរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមបទបញ្ជា៤ចំណុច

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានីអមដំណើរ សម្តេចមហាមន្ត្រីចុះពិនិត្យទីតាំងពហុកីឡាដ្ឋាន មរតជាតិតេជោ ដើម្បីត្រៀមព្រះរាជពិធីព្រឹកស្អែក

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ២០ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម១១ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម១៣ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម