កីឡា
កម្ពុជា ឈ្នះ ទីម័រខាងកើត បាន៣ពិន្ទុបន្ថែមបន្តក្តីសង្ឃឹមឡើងវគ្គបន្ត
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានយកឈ្នះទីម័រខាងកើត ដោយលទ្ធផល ២-១ សម្រាប់ការប្រកួតសន្សំពិន្ទុលើកទី៣ក្នុងពូល A ពានរង្វាន់ ASEAN Championship នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។

ទីម័រខាងកើត បាននាំមុខ ១-០ មុននៅនាទីទី២២ដោយខ្សែប្រយុទ្ធ Joao Pedro ប៉ុន្តែ ស រតនា បានជួយឲ្យ កម្ពុជា តាមស្មើ ១-១ នៅនាទី៤២។ ការប្រកួតវគ្គទី២រហូតដល់នាទីទី៧៩ទើប ខ្សែប្រយុទ្ធ ហាវ សុខនេត្រ ស៊ុតគ្រាប់បាល់ជ័យជម្នះ២-១។

លទ្ធផលនេះបានជួយឲ្យកម្ពុជារកបាន៣ពិន្ទុបន្ថែមដើម្បីបាន៤ពិន្ទុតាមរយៈជ័យជម្នះ១ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត។ ដូច្នេះកម្ពុជានៅមានក្តីសង្ឃឹមក្នុងការឡើងទៅកាន់វគ្គបន្តដោយត្រូវប្រកួតកាត់សេចក្តីចុងក្រោយជាមួយក្រុមខ្លាំងថៃនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
ចំណែក ទីម័រខាងកើត អស់ភារកិច្ចហើយ បន្ទាប់ពីចាញ់ទាំង៤ប្រកួតដោយរកមិនបានពិន្ទុសោះ។ រវាង ថៃ សិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា នៅមានឱកាសឡើងវគ្គបន្តដូចគ្នា។

ពេលនេះ ការជួបគ្នា៩លើកចុងក្រោយ កម្ពុជាបានឈ្នះ៧លើក ស្មើគ្នា២លើក និងទីម័រខាងកើតឈ្នះ១លើក។
- កម្ពុជា ឈ្នះ ៤-១ ក្នុងពាន AFF Championship ឆ្នាំ២០០៦
- កម្ពុជា ស្មើ ២-២ ក្នុងពាន AFF Championship ឆ្នាំ២០០៨
- កម្ពុជា ឈ្នះ ៤-២ ក្នុងពាន AFF Championship ឆ្នាំ២០១០
- កម្ពុជា ចាញ់ ១-៥ ក្នុងពាន AFF Championship ឆ្នាំ២០១២
- កម្ពុជា ឈ្នះ ៣-២ ក្នុងពាន AFF Championship ឆ្នាំ២០១៤
- កម្ពុជា ឈ្នះ ២-០ ក្នុងពាន AFF Championship ឆ្នាំ២០១៦
- កម្ពុជា ឈ្នះ ៣-២ ក្នុងពាន AFF Championship ឆ្នាំ២០១៦
- កម្ពុជា ស្មើ ២-២ មិត្តភាពអន្តរជាតិ ឆ្នាំ២០១៨
- កម្ពុជា ឈ្នះ ២-១ មិត្តភាពអន្តរជាតិ ឆ្នាំ២០២២
- កម្ពុជា ឈ្នះ ២-១ ក្នុងពាន AFF Championship ឆ្នាំ២០២៤
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


