Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ថា មានទ័ពកូរ៉េខាងជើង ១០០នាក់ហើយ ស្លាប់ក្នុងសមរភូមិនៅអ៊ុយក្រែន

បានផុស

នៅ

បន្ទាប់ពីភ្នាក់ងារចារកម្មជាតិកូរ៉េខាងត្បូងរាយការណ៍ព័ត៌មានទៅកាន់រដ្ឋសភា, តំណាងរាស្រ្តមួយរូបឈ្មោះ Lee Sung-kwon បានប្រាប់ទៅក្រុមអ្នកកាសែតថា ទាហានកូរ៉េខាងជើងយ៉ាងតិច ១០០នាក់ត្រូវបានសម្លាប់និង ១ ០០០នាក់ទៀតរងរបួស ចាប់តាំងពីពួកគេចូលជួយប្រយុទ្ធរុស្ស៊ីក្នុងសង្គ្រាមជាមួយអ៊ុយក្រែនមក ហើយក្នុងចំណោមនោះ ក៏រួមមានមេទ័ពផងដែរ។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូឆ្នាំ២០២៤, លោក Lee និយាយថា ចំនួនទាហានកូរ៉េខាងជើងស្លាប់និងរបួសច្រើន អាចច្រើនជាងនេះទៀតព្រោះកត្តាសំខាន់នានាដូចជា ទាហានទាំងនោះមិនស៊ាំនឹងបរិយាកាសនៅសមរភូមិ, កងកម្លាំងកូរ៉េខាងជើងភាគច្រើនត្រូវគេបញ្ជូនឲ្យទៅប្រយុទ្ធនៅជួរមុខ និងអសមត្ថភាព ទប់ទល់ជាមួយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។

លើសពីនេះ លោក Lee សម្តែងការហួសចិត្តថា មានទាហានស្លាប់ប៉ុណ្ណឹងហើយ ប៉ុន្តែក៏នៅតែមានរបាយការណ៍ថា កូរ៉េខាងជើង គ្រោងបញ្ជូនកម្លាំងទៅជាបន្ត ហើយមេដឹកនាំ គីម ជុងអ៊ុន អាចជាអ្នកទទួលខុសត្រូវគ្រប់គ្រងការហ្វឹកហ្វឺននិងបំពាក់បំប៉នទាហានថែមទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ ការអះអាងនេះ មិនទាន់មានប្រតិកម្មឬក៏ការឆ្លើយតបពីសំណាក់កូរ៉េខាងជើង ឬរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តនឹងគ្នានោះទេ។

ការអះអាងនេះទៀតសោត កើតឡើងមួយថ្ងៃបន្ទាប់ពីសេតវិមាន​អាមេរិក ក៏ប្រកាស​ផងដែរថា ឥឡូវ ខ្លួនជឿហើយថា ទាហានកូរ៉េខាងជើង ពិតជាស្ថិតនៅសមរភូមិជួរមុខនៃសង្រ្គាមរបស់រុស្ស៊ីមែន ហើយកំពុងចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន។

លោក Pat Ryder អ្នក​នាំ​ពាក្យ​មន្ទីរបញ្ចកោណ បានប្រាប់ថា ទាហានកូរ៉េខាងជើងមួយចំនួន បានស្លាប់ក្នុងការប្រយុទ្ធនៅ​តំបន់ Kursk ប៉ុន្តែមិន​បង្ហាញ​ចំនួនជាក់លាក់ទេ។ លោកបន្ថែម​ថា កងទ័ពទាំងនោះ ត្រូវបានប្រើប្រាស់ជាចម្បងក្នុងតួនាទីថ្មើរជើង ហើយបានចាប់ផ្តើមប្រយុទ្ធ​ប្រហែលមួយសប្តាហ៍កន្លងទៅ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Zelensky៖ រុស្ស៊ី​ដុត​មុខ​សាកសព​ទាហាន​កូរ៉េ​ខាង​ជើង ដើម្បី​លាក់​អត្តសញ្ញាណ (វីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៧ វិនាទី មុន

ក្លិបអ្នកកាសែតកម្ពុជានិងថៃអំពាវនាវឱ្យប្រុងប្រយ័ត្នព័ត៌មានដែលគ្មានប្រភព​ច្បាស់លាស់

ព័ត៌មានជាតិ១ នាទីute មុន

តំណាងព្រះសហគមន៍កាតូលិក ​ចាត់ទុកកម្ពុជាជាគំរូសន្តិភាពសម្រាប់តំបន់ និងពិភពលោក

សេដ្ឋកិច្ច៤ នាទីutes មុន

គម្រោងវិនិយោគជិត ៣០០ ដែលមានទុនជាង ៧ ពាន់លានដុល្លារ ទទួលបានការលើកទឹកចិត្ត នៅខេត្តព្រះសីហនុ

ព័ត៌មានជាតិ៦ នាទីutes មុន

កម្ពុជា ត្រូវបានវេទិកាមហាសន្និបាតសុខភាពពិភពលោកចាត់ទុកជាតារារះ ក្នុងការលើកកម្ពស់ថែទាំសុខភាពបឋម

ព័ត៌មានជាតិ៩ នាទីutes មុន

មន្ទីរពេទ្យអន្តរជាតិមិត្តភាព អង្គរជប៉ុន ពិនិត្យជំងឺទឹកដក់ក្នុងភ្នែកជូនពលរដ្ឋ ឥតគិតថ្លៃ រយៈពេល ៣ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម