ព័ត៌មានអន្ដរជាតិ
បាត់ឈឹងជាង១០ឆ្នាំ ពេលនេះ ម៉ាឡេស៊ី ប្រកាសចាប់ផ្តើមប្រតិបត្តិការស្វែងរក MH370 សាជាថ្មី
នៅថ្ងៃសុក្រទី២០ខែធ្នូឆ្នាំ២០២៤ ប្រទេសម៉ាឡេស៊ី បានប្រកាសពីប្រតិបត្តិការសាជាថ្មី ដើម្បីស្វែងរកជើងហោះហើរ MH370 ដែលបាត់ខ្លួនកាលពីជាង១០ឆ្នាំមុន។

យោងតាម Reuters, សេចក្តីប្រកាសនេះគឺចេញពីមាត់រដ្ឋមន្ត្រីដឹកជញ្ជូន Anthony Loke ដោយលោកនិយាយថា ប្រទេសម៉ាឡេស៊ី បានយល់ព្រមជាគោលការណ៍ហើយ លើសំណើបន្តការស្វែងរកយន្តហោះក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ឡើងវិញ។
តាមការបញ្ជាក់ពីរដ្ឋមន្ត្រី, ក្រុមហ៊ុនរុករក Ocean Infinity បានដាក់សំណើស្វែងរកតំបន់ថ្មីនៅភាគខាងត្បូងមហាសមុទ្រឥណ្ឌា។ ក្រុមហ៊ុននេះក៏ធ្លាប់បើកប្រតិបត្តិការស្វែងយន្តហោះដែរ ប៉ុន្តែក៏សម្រេចចិត្តបញ្ឈប់វិញក្នុងឆ្នាំ២០១៨។
លោក Loke ប្រាប់សន្និសីទកាសែតថា «ក្រុមហ៊ុនមានមូលដ្ឋាននៅអាមេរិកមួយនេះ នឹងទទួលបានប្រាក់៧០លានដុល្លារ បើរកយន្តហោះឃើញ ហើយយើងសង្ឃឹមថា នេះជាពេលវេលាដ៏ល្អបំផុត ដែលអាចរកយន្តហោះឃើញ»។

សូមបញ្ជាក់ថា យន្តហោះ Boeing 777 ដែលដឹកអ្នកដំណើរ២២៧នាក់និងក្រុមអាកាសយានិក១២នាក់ បានបាត់ចេញពីរ៉ាដានិងស្ងាត់ការទាក់ទងឈឹង ពេលចេញដំណើរពីទីក្រុងគួឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី ឆ្ពោះទៅទីក្រុងប៉េកាំង នៃប្រទេសចិន នៅថ្ងៃទី៨ខែមីនាឆ្នាំ២០១៤។
ការបាត់ខ្លួនរបស់ជើងហោះហើរ MH370 បានក្លាយជារឿងអាថ៌កំបាំងបំផុតក្នុងវិស័យអាកាសចរណ៍ ហើយទោះមានអ្នកជំនាញល្បីៗនៅលើពិភពលោក ចេញមុខលើកឡើងពីទ្រឹស្តីក៏ដូចជាចង្អុលទៅទីតាំងដែលយន្តហោះអាចធ្លាក់ឬមានប្រត្តិការស្វែងរកមួយលើកជាពីរលើកក៏ដោយ ក៏គេនៅតែមិនទាន់អាចរកតម្រុយអ្វីបាន។
មិនត្រឹមប៉ុណ្ណឹង ថែមទាំងមានសេចក្តីរាយការណ៍អំពីការរកឃើញបំណែកយន្តហោះដែលអណ្តែតតាមសមុទ្រ មកទើរលើឆ្នេរនៃប្រទេសនានាទៀតផង ប៉ុន្តែបំណែកទាំងនោះសុទ្ធតែត្រូវគេច្រានចោលថាជាមិនមែនរបស់ MH370 ទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ម៉ាឡេស៊ី ត្រៀមបើកប្រតិបត្តិការរុករកយន្តហោះ MH370 សាជាថ្មី
-
សន្តិសុខសង្គម៩ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


