ព័ត៌មានអន្ដរជាតិ
អ្នកកាសែត៥នាក់ស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅជិតមន្ទីរពេទ្យហ្គាហ្សា
អ្នកកាសែត៥នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ជុំវិញមន្ទីរពេទ្យមួយនៅកណ្តាលតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី២៦ខែធ្នូនេះ។

អាជ្ញាធរប៉ាឡេស្ទីន និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា អ្នកកាសែតនៃសារព័ត៌មានប៉ុស្តិ៍ Al-Quds Today ដែលកំពុងរាយការណ៍អំពីព្រឹត្តិការណ៍នៅជិតមន្ទីរពេទ្យ al-Awda មានទីតាំងនៅជំរុំជនភៀសខ្លួន Nuseirat ត្រូវបានវាយប្រហារដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ចំរថយន្តរបស់ពួកគេ។
វីដេអូពីកន្លែងកើតហេតុដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម បង្ហាញថា រថយន្តមួយគ្រឿងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ។
អ្នកកាសែតដែលបានស្លាប់ទាំងនោះ មានឈ្មោះ Fadi Hassouna, Ibrahim al-Sheikh Ali, Mohammed al-Ladah, Faisal Abu al-Qumsan និង Ayman al-Jadi។ ខណៈលោក Ayman al-Jadi បានរង់ចាំប្រពន្ធរបស់គាត់នៅមុខមន្ទីរពេទ្យដើម្បីសំរាលកូនដំបូងរបស់ពួកគេ។
បណ្តាញព័ត៌មាន Quds បាននិយាយថា ក្រុមការពារជនស៊ីវិលបានទាញយកសាកសពជនរងគ្រោះ និងពន្លត់ភ្លើងនៅកន្លែងកើតហេតុ។ ហើយបន្ទាប់ពីការវាយប្រហារនេះមិនមានការអត្ថាធិប្បាយភ្លាមៗពីខាងអ៊ីស្រាអែលទេនោះទេ។
ពាក់ព័ន្ធបញ្ហានេះគណៈកម្មាធិការការពារអ្នកកាសែត (CPJ) នៅដើមខែនេះបានថ្កោលទោសការសម្លាប់អ្នកកាសែតប៉ាឡេស្ទីនបួននាក់របស់អ៊ីស្រាអែលក្នុងរយៈពេលមួយសប្តាហ៍ ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិទទួលខុសត្រូវចំពោះការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយ។
យោងតាម CPJ បានឱ្យដឹងថា អ្នកកាសែតយ៉ាងហោចណាស់ ១៤១ នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលនៅហ្គាហ្សាចាប់តាំងពីថ្ងៃទី ៧ខែតុលាឆ្នាំ២០២៣៕


អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៣ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


