Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខណាតូ ប្រកាសបង្កើនកម្លាំងទ័ពនៅ សមុទ្របាល់ទិក

បានផុស

នៅ

ក្រោយជំនួបតាមទូរស័ព្ទជាមួយប្រធានាធិបតីហ្វាំងឡង់ Alexander Stubb កាលពីថ្ងៃសុក្រទី២៧ខែធ្នូឆ្នាំ២០២៤, ប្រមុខអង្គការណាតូលោក Mark Rutte ប្រកាសថា សម្ព័ន្ធភាពយោធាមួយនេះ នឹងបង្កើនសកម្មភាពនៅសមុទ្របាល់ទិក នាពេលឆាប់ៗខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រមុខអង្គការណាតូលោក Mark Rutte (រូបថត៖ AP)

សេចក្តីប្រកាសនេះកើតឡើងក្រោយរកឃើញថា ទីនោះតែងកើតមានការវាយប្រហារបណ្តាលឲ្យខូចខាតនិងបំផ្លាញដល់ខ្សែកាបបាតសមុទ្រ។

ហេតុការណ៍ចុងក្រោយបំផុតគឺទាក់ទងនឹងខ្សែកាប Estlink 2 តភ្ជាប់ពីហ្វាំងឡង់ទៅអេស្តូនី ដែលត្រូវបំផ្លាញកាលពីដើមសប្តាហ៍ ខណៈទីក្រុង ហែលស៊ិនគី បានបើកការស៊ើបអង្កេតលើករណីនេះរួចទៅហើយ។

ខ្សែកាប Estlink 2 ត្រូវបំផ្លាញចំថ្ងៃបុណ្យណូអែល ហើយក្រោយមក ឆ្មាំសមុទ្រហ្វាំងឡង់ បានរឹបអូសកប៉ាល់ដឹកប្រេងរុស្ស៊ីមួយគ្រឿង ដោយចោទប្រកាន់ថា កប៉ាល់នេះបានបោះយុថ្កាទៅចំខ្សែកាប បណ្តាលឲ្យដាច់។

(រូបថត៖ Getty)

កាលពីខែមុន ខ្សែកាបបាតសមុទ្របាល់ទិកចំនួនពីរ ដែលតភ្ជាប់ហ្វាំងឡង់-អាល្លឺម៉ង់ និងមួយទៀតតភ្ជាប់លីទុយអានី-ស៊ុយអែត ក៏ត្រូវកាត់ផ្តាច់ផងដែរ។

ដោយអាស្រ័យហេតុនេះហើយ ទើបលោក Rutte ចេញមុខថ្កោលទោសការវាយប្រហារហើយប្រកាសថា ណាតូត្រូវតែបង្ហាញពីសាមគ្គីភាពនិងគាំទ្រ ព្រមទាំងពង្រីកវត្តមានយោធារបស់ខ្លួននៅសមុទ្យបាល់ទិកទៀតផង។

តាមពិតទៅ ណាតូ បានពង្រឹងកម្លាំងនៅសមុទ្រនេះរួចទៅហើយ ហើយប្រទេសជាសមាជិក ក៏តែងធ្វើសមយុទ្ធកងទ័ពជើងទឹកក្នុងតំបន់ និងរួមចំណែកដល់បេសកកម្មសង្កេតការណ៍ដែនអាកាសផងដែរ ជាពិសេសបញ្ជូនយន្តហោះចម្បាំង ទៅហោះជិតព្រំដែនរុស្ស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សមាជិក៣ប្រទេសសារភាពថា ណាតូ មិនអាចការពារអឺរ៉ុបពីរុស្ស៊ីបានឡើយ បើគ្មានអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម