ព័ត៌មានជាតិ
ថ្ងៃទី ១ ដើមឆ្នាំ ពលរដ្ឋបន្តដើរលេងកម្សាន្តនៅសួនមាត់ទន្លេ ខណៈរបៀបរៀបរយ និងបរិស្ថានអនាម័យ មានភាពប្រសើរ
ថ្ងៃទី ១ នៃឆ្នាំ ២០២៥ នេះ ប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាបន្តដើរលេងកម្សាន្តនៅសួនច្បារមាត់ទន្លេ ទល់មុខព្រះបរមរាជវាំង ខណៈសណ្ដាប់ធ្នាប់ របៀបរៀបរយ និងបរិស្ថានអនាម័យ មានភាពល្អ ប្រសើរ។

នៅព្រឹកថ្ងៃដំបូង ដែលជាថ្ងៃឈប់សម្រាកផងនោះ ប្រជាពលរដ្ឋជាច្រើននាក់ មានទាំងយុវជន យុវនារី ក្មេង ចាស់ ប្រុស ស្រី បានទៅលេងកម្សាន្តជាលក្ខណៈបងប្អូន សាច់ញាតិ គ្រួសារ និងមិត្តភ័ក្ដិ ដោយបានទស្សនាទស្សនីយភាព នៃការតុបតែងផ្សេងៗ រួមជាមួយការថតរូបអនុស្សាវរីយ៍ជុំគ្នា អមជាមួយបរិយាកាសខ្យល់អាកាសត្រជាក់ល្អផងដែរ។

ប្រជាពលរដ្ឋ បានសម្តែងក្តីរីករាយចំពោះព្រឹត្តិការណ៍ក្នុងថ្ងៃឆ្លងឆ្នាំសកល ដែលមានភាពអធិកអធមយ៉ាងសប្បាយ។ ពួកគាត់មើលឃើញថា បរិស្ថាន អនាម័យ និងរបៀបរៀបរយ នៅតែមានភាពល្អប្រសើរដដែល បើទោះបីជាកាលពីយប់មានមនុស្សយ៉ាងច្រើនដើរកម្សាន្តក៏ដោយ។

គួររំលឹកថា កាលពីរាត្រីយប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ឈានចូលថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ដែលជាថ្ងៃឆ្លងឆ្នាំសកល មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបំផុត ចូលរួមដើរលេង និងទស្សនាកម្សាន្ត ក្នុងព្រឹត្តិការណ៍ដ៏ធំមួយ គឺ «សាទរកម្ពុជា» ដែលព្រឹត្តិការណ៍នេះ បានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ទៅចូលរួម រហូតដល់ពាក់កណ្ដាលអធ្រាត្រ អមជាមួយការបាញ់កាំជ្រួចយ៉ាងអធិកអធម ដើម្បីអបអរសាទរឆ្នាំថ្មី ២០២៥៕
អត្ថបទ ៖ សុភា




-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


