កីឡា
ម៉ាដាម Pang ជាប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ រស់នៅក្រោមគំនរទ្រព្យដ៏មហាសាល
ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃមានឈ្មោះពិតថា Nualphan Lamsam ឬហៅថាម៉ាដាម Pang បច្ចុប្បន្នលោកស្រីមានអាយុ ៥៨ឆ្នាំ គឺជាអ្នកស្នងមរតកជំនាន់ទី ៥ នៃគ្រួសារត្រកូល Lamsam ដែលជាអ្នកមានបំផុតមួយក្នុងប្រទេស ជាមួយនឹងមានទ្រព្យសម្បត្តិសុទ្ធចំនួន ៨៩០ លានដុល្លារ។ នេះបើយោងតាមទស្សនាវដ្តី Forbes។
ដោយមានឈាមជ័រជនជាតិថៃកាត់ចិននៃត្រកូល Lamsam ត្រូវគេស្គាល់យ៉ាងច្បាស់បំផុតថាជាគ្រួសារដ៏មានឥទ្ធិពលលើអាជីវកម្មនៃវិស័យផ្សេងៗ ជាពិសេសធនាគារ និងការធានារ៉ាប់រង ដោយមានការកាន់កាប់សំខាន់ៗដូចជា៖ KBank, Phatra Insurance, Muang Thai Insurance និង Muang Thai Life Assurance។
យោងតាមទស្សនាវដ្តី Forbes បានបញ្ចាក់ឲ្យដឹងដែរថា គ្រួសារដែលដឹកនាំដោយបងប្អូនជីដូនមួយរបស់ម៉ាដាម គឺលោក Banthoon Lamsam គឺជាអ្នកមានបំផុតទី ៣៧ នៅក្នុងប្រទេសថៃ ជាមួយនឹងទ្រព្យសម្បត្តិសរុប ៨៦០លានដុល្លារអាមេរិក។ ចំណែកឯ ម៉ាដាម Pang បច្ចុប្បន្នជានាយក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Muang Thai Insurance ជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅក្នុងប្រទេស។ លោកស្រីថែមទាំងដឹកនាំយុទ្ធនាការផ្សព្វផ្សាយម៉ាកយីហោថ្មីៗបំផុតរបស់ក្រុមហ៊ុន Believe Pang ហើយវត្តមានរបស់លោកស្រីត្រូវបានបង្ហាញលើការផ្សាយ និងផ្ទាំងប៉ាណូពាសពេញប្រទេសផងដែរ។
មិនត្រឹមតែប៉ុណ្ណោះទេ គាត់ក៏ជាម្ចាស់ក្រុមហ៊ុន Saint Honorè (បាងកក) ដែលចែកចាយម៉ាកយីហោម៉ូដប្រណីតរបស់បារាំង Hermès ក្នុងប្រទេស និងសហម្ចាស់ក្រុមហ៊ុន Meister Technik ដែលជាអ្នកចែកចាយផ្លូវការនៃម៉ាករថយន្តលំដាប់ខ្ពស់របស់អាល្លឺម៉ង់ Audi នៅក្នុងប្រទេសថៃ។ គាត់ត្រូវគេរាយការណ៍ថាមានកាបូប និងសំលៀកបំពាក់ប្រណីតផ្ទាល់ខ្លួនពីម៉ាកយីហោបារាំង និងការចូលចិត្តគ្រឿងអលង្ការថ្លៃបំផុត។
ក្រៅពីទ្រព្យសម្បត្តិ និងភាពជាសហគ្រិន សេដ្ឋីនីរូបនេះតែងតែដាក់ចំណងជើងថាជាតួអង្គសំខាន់ក្នុងវិស័យបាល់ទាត់ថៃ ដោយដើរតួនាទីយ៉ាងសំខាន់ជាមួយក្រុមទាំងបុរស និងក្រុមនារីក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ក្រោមការដឹកនាំរបស់លោកស្រី ក្រុមជម្រើសជាតិនារីបានចូលរួមប្រកួត World Cup ២០១៥ និង ២០១៩ ខណៈដែលក្រុមបុរសបានឈ្នះពាន AFF Cup (ឥឡូវ ASEAN Cup) ជាប់ៗគ្នាក្នុងឆ្នាំ ២០២០ និង ២០២២។
អ្នកស្នងមរតកប្រាក់វាល់លានក៏បានផ្តល់រង្វាន់ដល់ក្រុមបុរសជាសាច់ប្រាក់ចំនួន ២៦ លានបាត (៧៥០,០០០ ដុល្លារ) សម្រាប់ការប្រកួតពានរង្វាន់ AFF Championship ឆ្នាំ ២០២២ របស់ពួកគេ។ ក្នុងអំឡុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៣ គាត់បានផ្តល់ឲ្យក្រុមបាល់ទាត់ជាតិចំនួន ១ លានបាតសម្រាប់ពិន្ទុនីមួយៗដែលពួកគេរកបានក្នុងវគ្គជម្រុះជុំទីពីរ។
លើសពីនេះទៅទៀត លោកស្រីបានជួយក្លិបបាល់ទាត់អាជីពរបស់ថៃ Port FC ឲ្យក្លាយជាកម្លាំងក្នុងលីគថៃក្នុងពេលកាន់តំណែងជាប្រធានក្លិប។ ពេលនៅជាមួយក្លឹប លោកស្រីត្រូវគេរាយការណ៍ថា បានរៀបចំព្រឹត្តិការណ៍ចងក្រងជាក្រុមដែលកីឡាករ និងបុគ្គលិកបានដើរចេញជាមួយនឹងរង្វាន់ដ៏ថ្លៃថ្លាដូចជានាឡិកា Rolex, iPhone 13s និងកាបូបអ្នករចនាម៉ូដ។
យ៉ាងណា កាលពីខែកុម្ភៈឆ្នាំ២០២៤ សេដ្ឋីនី Pang បានបង្កើតប្រវត្តិសាស្ត្រជាស្ត្រីដំបូងគេដែលជាប់ឆ្នោតជាប្រធានសមាគមកីឡាបាល់ទាត់ថៃ ដោយទទួលបានសំឡេងភាគច្រើន។ នៅពេលនោះលោកស្រីបានថ្លែងថា បាល់ទាត់គឺជាកីឡារបស់ប្រជាជន ហើយវាគឺជាក្តីសង្ឃឹមរបស់ប្រជាជនថៃទាំងមូល៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ពិធីជប់លៀងឆ្លងឆ្នាំរបស់ម៉ាដាម Pang ប្រជុំសុទ្ធតែកំពូលតារាជួរមុខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


