កីឡា
ថ្ងៃអាទិត្យនេះ ព្រះខ័នរាជស្វាយរៀង ធ្វើការធ្ងន់ប៉ះ បឹងកេត កំពុងឡើងជើង
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលក្រុមភ្ញៀវល្អកំពុងឡើងជើង បឹងកេត ក្នុងការប្រកួតសប្ដាហ៍ទី១៧ ពារង្វាន់ខេមបូឌានព្រីមៀលីគរដូវកាលឆ្នាំ២០២៤-២៥។

ក្រោមការដឹកនាំរបស់លោក Conor Nester ប៉ុន្មានប្រកួតចុងក្រោយនេះ បឹងកេត ធ្វើបានយ៉ាងល្អដោយភាគច្រើនរកបានគ្រាប់បាល់ច្រើនគ្រាប់លើដៃគូប្រកួត។ ខ្សែប្រយុទ្ធ សៀង ចន្ធា កំពុងក្លាយជាតួសំខាន់ក្នុងការរកបានគ្រាប់ដែលបូកបន្ថែមជាមួយសមាជិកថ្មីថែមទៀតគឺរឹតតែគ្រោះថ្នាក់។

សមាជិកថ្មី៣រូបរបស់បឹងកេត គួរឲ្យចាប់អារម្មណ៍គឺ ខ្សែការពារអូស្ត្រាលី Alexander Kevin Baker អាយុ២៣ឆ្នាំ, ខ្សែបម្រើការពារជម្រើសជាតិហ្វីលីពីន Scott Woods អាយុ២៤ឆ្នាំ និងខ្សែបម្រើអង់គ្លេស Charlie Thomas Scott អាយុ២៧ឆ្នាំ ដែលជាអតីតយុវជនរបស់ក្លិបបិសាចក្រហម Manchester United។

ចំណែក ក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង កំពុងជួបបញ្ហាកីឡាកររបួសច្រើន។ ពួកគេបានចាញ់ក្រុមរបស់ឥណ្ឌូណេសុី PSM Makassar ដោយលទ្ធផល ០-១ ក្នុងពានរង្វាន់ ASEAN Club Championship ឆ្នាំ២០២៤-២៥។ ការប្រកួតសប្ដាហ៍នេះក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងត្រូវធ្វើការងារធ្ងន់មែនទែន។

កីឡាកររបួសរបស់ព្រះខ័នរាជស្វាយរៀងស្ទើរជាងពាក់កណ្តាលតារាងគឺ ខ្សែការពារ មីហ្សូនុ ហ៊ីការុ, ខ្សែបម្រើការពារ សេត រ៉សីប, ខ្សែប្រយុទ្ធ Pablo Agusto, ខ្សែបម្រើប្រយុទ្ធ ញាន សុស៊ីដាន, ខ្សែប្រយុទ្ធ សុវណ្ណ ដូណា, ខ្សែបម្រើការពារ សួន សុវណ្ណ និងខ្សែបម្រើកណ្តាល Ryo Fujii។

ប្រវត្តិជួបគ្នា១៤លើកចុងក្រោយ ព្រះខ័នរាជស្វាយរៀងឈ្នះ៧ ស្មើ៤ និងចាញ់៣។ ការប្រកួតក្រៅដី២លើកចុងក្រោយរបស់បឹងកេត ពួកគេធ្វើបានយ៉ាងល្អ បន្ទាប់ពីយកឈ្នះក្រុមណាហ្គាវើលដ៍ ៥-១ និងឈ្នះឡាយហ្វខេត្តព្រះសីហនុ ៤-១។ ចំណែក២ប្រកួតចុងក្រោយរបស់ព្រះខ័នរាជស្វាយរៀង បានឈ្នះ ណាហ្គាវើលដ៍ ២-១ និងចាញ់ PSM Makassar ០-១។ ជួបគ្នាកាលពីជុំទី១ ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះ បឹងកេត ក្នុងលទ្ធផល ២-១៕


អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


