កីឡា
ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុម ពានសម្តេចតេជោ
ការប្រកួតជើងទី១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ ថ្នាក់ជាតិ វគ្គ១៦ក្រុមចុងក្រោយ បានបញ្ចប់ ដោយក្រុមភ្ញៀវទាំង៣ សុទ្ធទទួលបានជ័យជម្នះដូចគ្នា។

ក្រុមខ្លាំងនៅលីគកំពូលកម្ពុជាទាំង៣ក្រុមសុទ្ធតែទទួលបានជ័យជម្នះដូចគ្នាក្នុងថ្ងៃនេះ។ ក្លិបព្រះខ័នរាជស្វាយរៀង ជាក្រុមរកបានគ្រាប់បាល់ច្រើនគេជាង ក្នុងជើងទី១ បន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះខេត្តកែប ជាមួយលទ្ធផល ៩-០។ វិសាខា រកបានតែ៣គ្រាប់ប៉ុណ្ណោះលើក្រុមខេត្តសៀមរាប ឡាយអិនឃីង ខណៈ បឹងកេត បានទម្លាយសំណាញ់ទីរបស់ក្រុមខេត្តកំពង់ចាម៨គ្រាប់ ប៉ុន្តែត្រូវបានធ្លាយ១គ្រាប់វិញ។
ចំពោះការប្រកួត១គូទៀត ក្នុងជំនួបរវាងក្រុមខេត្តពោធិ៍សាត់ ជួបជាមួយ ភ្នំពេញក្រោន នឹងត្រូវធ្វើការប្រកួតថ្ងៃស្អែកទី១៦ ខែមករា។
លទ្ធផលប្រកួតវគ្គសប្ដាហ៍ទី១ វគ្គ១៦ក្រុមថ្នាក់ជាតិ
ថ្ងៃទី១៥ ខែមករា
- ក្រុមខេត្តកែប ០-៩ ព្រះខ័នរាជាស្វាយរៀង
- ក្លិបឡាយអុិនឃីង ខេត្តសៀមរាប ០-៣ វិសាខា
- ក្រុមខេត្តកំពង់ចាម ១-៨ បឹងកេត
ថ្ងៃទី១៦ ខែមករា
- ក្រុមខេត្តពោធិ៍សាត់ vs ភ្នំពេញក្រោន (ទីលានបាល់ទាត់ឈើតុំ)


អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


