ព័ត៌មានជាតិ
«ឆ្នេរតេជោសន្តិភាពកែប» នឹងបើកការដ្ឋានសាងសង់នៅសប្តាហ៍ក្រោយនេះ
បើគ្មានការប្រែប្រួលទេនោះ គម្រោងសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរតេជោសន្តិភាពកែប» នឹងបើកបើកការដ្ឋានសាងសង់ជាផ្លូវការនៅសប្តាហ៍ក្រោយនេះ ក្រោមវត្តមានលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។
ទីតាំងប្រាព្វពិធីបើកការដ្ឋាន នឹងធ្វើឡើងនៅរង្វង់មូលគយគន់ទេសភាពទី ២ នៅក្បែរផ្សារក្តាម ក្រុងកែប។

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) បានដឹកនាំកិច្ចប្រជុំជំរុញការសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប” ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
កិច្ចប្រជុំនេះ មានការចូលរួមពីមន្រ្តីពាក់ព័ន្ធ រួមទាំងលោក ខេង សុមេធ មេបញ្ជាកាកងវិស្វកម្មតេជោសៀមរាប, ក្រុមការងារសាងសង់គម្រោង “ឆ្នេរតេជោសន្តិភាព”, អគ្គលេខាធិការរង គ.អ.ឆ.ក., អភិបាលនៃគណ:អភិបាលខេត្តកែប, ប្រធានផ្នែក, អនុប្រធានផ្នែក និងមន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋាន គ.អ.ឆ.ក. ព្រមទាំងម្ចាស់ក្បាលដីនៅក្នុងគម្រោង។


គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់នៅខេត្តកែបមានប្រវែង ២ ៧០០ ម៉ែត្រ ចាប់ពីផ្សារក្ដាមទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ ក្នុងនោះមានការសាងសង់ឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់តាមបណ្ដោយឆ្នេរមានទទឹងយ៉ាងតិចប្រវែង ៣០។ ក្នុងគម្រោងក៏មានការសាងសង់សួនច្បារសាធារណៈ មានដាំដើមឈើនៅលើដីចំណីឆ្នេរមានទទឹងប្រវែង ៥០ ម៉ែត្រ។
គម្រោងអភិវឌ្ឍ «ឆ្នេរតេជោសន្តិភាពកែប» ធ្វើឡើងក្រោមទម្រង់នៃកិច្ចសន្យាអភិវឌ្ឍន៍រវាងរដ្ឋ និងឯកជន ក្នុងគោលដៅកែលម្អ និងបង្កើតឆ្នេរខ្សាច់កម្សាន្តសាធារណៈ សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

គម្រោងអភិវឌ្ឍនេះ មានការស្ថាបនាវិថីនិងអនុវិថីចូលឆ្នេរសមុទ្រចំនួន ៥ ខ្សែ និងរួមមានការរៀបចំផ្លូវថ្មើរជើង ផ្លូវថ្មើរជើងសម្រាប់ជនមានពិការភ្នែក ផ្លូវជិះកង់ និងរង្វង់មូលគយគន់ទេសភាពចំនួន ២ កន្លែង។ រង្វង់មូលទី១ មានអង្កត់ផ្ចិតប្រវែង ៩៩ ម៉ែត្រស្ថិតនៅចុងវិថីចូលឆ្នេរសមុទ្រទី១ ដែលគ្រោងតម្កល់នូវរូបចម្លាក់លោកយាយជំទាវម៉ៅក្នុងទម្រង់មេទ័ពជាញជ័យ។ រីឯរង្វង់មូលទី ២ មានអង្កត់ផ្ចិតប្រវែង ៩៩ ម៉ែត្រ ស្ថិតនៅចុងវិថីចូលឆ្នេរសមុទ្រទី២ គ្រោងរក្សាទុកជាលម្អសាធារណៈសម្រាប់ប្រារព្ធពិធីបុណ្យនិងពិព័រណ៍នានា។
រាជរដ្ឋាភិបាល មានផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប (ឆ្នាំ២០២៣-២០៣៥) ដោយបានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តកែបជាទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


