ព័ត៌មានជាតិ
ក្រសួងកសិកម្ម ឧបត្ថម្ភថវិកា ២៥០០ ដុល្លារ ជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងនៅស្រុកឆ្លូង
អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៉ឹម រចនា ចុះពិនិត្យស្ថានភាពស្រែប្រាំងរបស់ប្រជាកសិករ និងបាននាំយកថវិកាចំនួន ២៥០០ ដុល្លារអាមេរិក របស់ក្រសួងកសិកម្ម ដើម្បីទិញប្រេងម៉ាស៊ូត ជួយអន្តរាគមន៍បូមទឹកពីក្នុងទន្លេមេគង្គបញ្ចូលទៅស្រែរបស់ប្រជាកសិករ ដែលស្ថិតនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នេះ។

ក្នុងដំណើរចុះពិនិត្យនេះដែរ កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ បានជំរុញដល់ប្រជាកសិករ ក្រោយពីទទួលបានទឹកបញ្ចូលស្រែគ្រប់គ្រាន់ហើយនោះ ត្រូវតាមដានយកចិត្តទុកដាក់ថែទាំជាប្រចាំទៅលើដំណាំស្រូវរបស់ខ្លួនឱ្យមានការលូតលាស់បានល្អ និងទទួលបានទិន្នផលខ្ពស់។ មិនតែប៉ុណ្ណោះ ក៏ត្រូវបន្តតាមដានទៅលើ ពពួកសត្វល្អិត ដែលបំផ្លាញដាំណាំស្រូវ ប្រសិនជាមាន គឺត្រូវរកវិធីកម្ចាត់ចោល ដូចជាបាញ់ថ្នាំសម្លាប់ចោលក៏បាន។
តាមការបញ្ជាក់ពីអាជ្ញាធរឃុំព្រែកសាម៉ាន់ បានឲ្យដឹងថា ផ្ទៃដីស្រែត្រូវបូមទឹកជួយសង្គ្រោះនាពេលនេះ មានចំនួនសរុប ៤៨៣ ហិតា និងត្រូវប្រើរយៈពេល ១ ខែ ដោយម៉ាស៊ីន ប្រភេទធំ ២ គ្រឿង ដែលមានមុខកាត់ទុយោ ២តឹក។ ដោយក្នុង ១ ថ្ងៃ បូមទឹកបានចន្លោះពី ៨០០ ទៅ ៩០០ ម៉ែត្រគីប។

បើគិតមកដល់ថ្ងៃនេះ ការបូមទឹកមានរយៈពេល ៥ ថ្ងៃមកហើយ និងបានបូមទឹកបញ្ចូលទៅក្នុងស្រែ បានចំនួនប្រមាណជាង ១៨០ ហិតា ជាពិសេស បានបង្ហូរទៅដល់គោលដៅអាងស្តុបទឹកទុក ដើម្បីបង្ហូរបន្តបញ្ចូលទៅស្រែ ទើបតែបានចំនួនជាង ៣០ ហិតា តែប៉ុណ្ណោះ ។
អាជ្ញាធរឃុំព្រែកសាម៉ាន់ បានឲ្យដឹងបន្តថា បើតាមការគណនា ផ្ទៃដីស្រែនៅខ្វះទឹក ស្រោចស្រប់ប្រមាណជាង ៣០០ ហិតា ទៀត ដើម្បីសង្គ្រោះដំណាំស្រូវបានទាន់ពេលវេលា៕
អត្ថបទ ប្រុញ វិធិន


-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


