សុខភាព
អ្នកកំពុងធ្វើចត្តាឡីស័ក គួរអនុវត្តគោលការណ៍ណែនាំទាំងនេះ ការពារខ្លួនឆ្លងកូវីដ
ប្រសិនបើយើងមានការសង្ស័យលើអាការខ្លួនឯងចំពោះជំងឺកូវីដ សូមប្រញាប់ធ្វើចត្តាឡីស័កភ្លាមៗនៅក្នុងផ្ទះឬទាក់ទងទៅក្រុមគ្រូពេទ្យដែលក្រសួងសុខាភិបាលបានប្រកាសលេខទូរសព្ទ។

មិនថាយើងសង្ស័យឬមិនទាន់ឆ្លងជំងឺរាតត្បាតជាសកល នេះជាការណែនាំមួយចំនួនដែលគួរធ្វើនិងមិនគួរក្នុងអំឡុងពេលធ្វើចត្តាឡីស័ក៖
រឿងគួរធ្វើកំឡុងពេលធ្វើចត្តាឡីស័ក
១ ត្រូវប្រាកដថាយើងបានស្នាក់នៅផ្ទះក្នុងបន្ទប់ដាច់ដោយឡែក ឬនៅក្នុងមណ្ឌលចត្តាឡីស័កដែលក្រសួងបានកំណត់ឲ្យ។
២ លាងដៃឲ្យបានញឹកញាប់ សម្រាកហូបទឹកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងបរិភោគអាហារដែលមានសុខភាពល្អ រួមមានបន្លែផ្លែឈើគ្រប់មុខ។

៣ វាស់សីតុណ្ហភាពមួយថ្ងៃ២ដង ហើយរកមើលរោគសញ្ញាដូចជាក្ដៅខ្លួនចាប់ពី៣៧.៥ ហ៊ាសំបោរ ឈឺបំពង់ក ឬពិបាកដកដង្ហើមជាដើម។
៤ ប្រសិនបើមានរោគសញ្ញាឬពិបាកដកដង្ហើម សូមទូរសព្ទទៅកាន់លេខដែលក្រសួងសុខាភិបាលបានប្រកាសទាក់ទងនឹងជំងឺកូវីដ ឬក៏ប្រាប់ទៅកាន់អ្នកថែទាំនៅមណ្ឌលធ្វើចត្តាឡីស័កភ្លាមៗ។
៥ សូមពាក់ម៉ាសឲ្យបានគ្រប់ពេលវេលា ជាពិសេសនៅពេលដែលមានសមាជិកគ្រួសារមកជួបឬនៅពេលយើងនៅក្នុងបន្ទប់តែមួយជាមួយគាត់ឬនៅពេលយើងត្រូវការធ្វើដំណើរទៅកាន់មណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកដែលជិត។

៦ រក្សាទំនាក់ទំនងជាមួយគ្រួសារនិងមិត្តភ័ក្ដិ តាមការផ្ញើសាសួរសុខទុក្ខឬខលតាមទូរសព្ទជជែកគ្នាបំបាត់អផ្សុក។
រឿងមិនគួរធ្វើកំឡុងពេលធ្វើចត្តាឡីស័ក
១ ហាមចេញពីផ្ទះរបស់យើងឬចេញពីមណ្ឌលចត្តាឡីស័កផ្ដេសផ្ដាស បើគ្មានការអនុញ្ញាតពីក្រុមអ្នកថែទាំ។
២ ហាមហូបអាហារឬទទួលទានភេសជ្ជៈនិងប្រើបរិក្ខារផ្ទះបាយ កែវ កម្រាលពូកឬកន្សែងរួមគ្នាជាមួយអ្នកដទៃ។ ជាពិសេសស្ថិតក្នុងពេលធ្វើចត្តាឡីស័ក កុំទទួលទានសាច់ឆៅឬបន្លែដែលមិនបានឆ្អិនល្អឲ្យសោះ។
៣ កុំអញ្ជើញភ្ញៀវឬបងប្អូនមកលេងផ្ទះ និងចូលរួមសកម្មភាពផ្សេងៗទាំងពិធីជប់លៀងបុណ្យទានឬអាពាហ៍ពិពាហ៍។
៤ ហាមប៉ះភ្នែកច្រមុះពេលមិនទាន់លាងដៃជាមួយសាប៊ូឬបាញ់អាកុលជាដើម ។ បើក្អកឬកណ្ដាស់ត្រូវប្រើក្រដាសអនាម័យ រួចប្រញាប់បោះចោលភ្លាមៗ។
៤ មិនអាចប្រើប្រាស់បន្ទប់ទឹករួមគ្នាជាមួយសមាជិកផ្សេងទៀត ដែលរស់នៅក្នុងផ្ទះបានទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖WHO
ចុចអាន៖ស្វែងយល់អាការខុសគ្នារវាងអ្នកវិជ្ជមាន និងអវិជ្ជមានកូវីដ ក្រោយចាក់វ៉ាក់សាំង
ចុចអាន៖ម៉េចបានអ្នកឆ្លងកូវីដ អាចចម្លងទៅអ្នកដទៃ ទាំងមិនទាន់ចេញរោគសញ្ញា?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


