ព័ត៌មានជាតិ
គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ
ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានសម្រេចរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ការប្រកាសបន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីក្រសួងអប់រំ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានចេញលិខិតមួយ ផ្ញើទៅកាន់ប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត ដោយបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា ផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទឹកចិត្តឱ្យ រាជធានី ខេត្ត ម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត។

តាមរយៈកិច្ចសម្ភាសរបស់ «កម្ពុជាថ្មី» លោក អ៊ាត ធី ដែលជាគ្រូនៃវិទ្យាល័យបាក់ទូក បានលើកឡើងថា លោកមានការត្រេកអរដែលក្រសួង សម្រេចរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ ព្រោះក្នុងនាមជាគ្រូបង្រៀន តែងចង់ឱ្យសិស្សរបស់ខ្លួនក្លាយជាសិស្សពូកែ មានមុខមាត់ក្នុងសង្គម ជាពិសេសបានបង្ហាញសមត្ថភាពរបស់ពួកគេឱ្យអ្នកដ៏បានស្គាល់ផង និងបង្កើនសមត្ថភាពខ្លួនឯងផង។ មិនត្រឹមតែប៉ុណ្ណោះ ការប្រលងសិស្សពូកែនេះដែរ ជាកិត្តិយសដល់សិស្សខ្លួនឯងផ្ទាល់ សហគមន៍ មាតាបិតា និងលើកមុខមាត់សាលាផងដែរ។

យុវជន មាន វីពិសិដ្ឋ សិស្សថ្នាក់ទី១២ នៃវិទ្យាល័យបាក់ទូក យល់ថា ការប្រលងសិស្សពូកែឡើងវិញ ជាឱកាសល្អសម្រាប់សិស្សពូកែ ព្រោះពួកគាត់បានខិតខំប្រឹងប្រែងរៀនសូត្រ ជាពិសេសសិស្សពូកែផ្ទាល់តែម្តងគាត់តែតែត្រៀមខ្លួនដើម្បីចូលរួមប្រកួតពីសមត្ថភាពរបស់ពួកគាត់ ហើយអាចឱ្យពួកគាត់មានឱកាសបង្កើនសមត្ថភាពបន្ថែមទៀត ពេលដែលគាត់បានចូលរួមប្រកួតប្រជែង ជាមួយនឹងសិស្សដ៏ទៃដែលសុទ្ធតែជាអ្នកដែលមានសមត្ថភាពខ្លាំងពូកែ។ យុវជនដដែលរូបនេះ ក៏បានជំរុញទឹកចិត្តដល់សិស្សពូកែទាំងអស់ចូលរួមប្រលងឱ្យបានច្រើន ដើម្បីតេស្តពីសមត្ថភាពខ្លួនឯងផង និងបង្ហាញពីសមត្ថភាពដែលខ្លួនមាន។

ចំណែក យុវតី សិត ស្រីកា សិស្សថ្នាក់ទី១២ នៃវិទ្យាល័យបាក់ទូក ក៏បានលើកឡើងស្រដៀងគ្នានេះដែរថា ការចូលរួមប្រលងសិស្សពូកែ អាចជួយឱ្យខ្លួនឯងផ្ទាល់អាចបង្កើនសមត្ថភាពបន្ថែមទៀត ហើយជួយលើកមុខមាត់គ្រួសារ និងលើកស្ទួយសង្គមជាតិ៕

ដោយ៖ គេន ម៉ាលិះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


