ព័ត៌មានជាតិ
DMC គ្រោងដាក់ឱ្យប្រើសៀវភៅជំនួយការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន
ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) បានផលិតសៀវភៅជំនួយសម្រាប់ការបណ្តុះបណ្តាលស្តីពីអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដោយផ្ដោតលើការប្រឆាំងនឹងព័ត៌មានមិនពិត និងការរាយការណ៍អំពីបម្រែបម្រួលអាកាសធាតុ ដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ។

បើតាមលោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ការចងក្រងផលិតសៀវភៅជំនួយនេះឡើង គឺដោយសារការកើនឡើងនៃព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានមិនពិតទាក់ទងទៅនឹងបញ្ហាអាកាសធាតុ កំពុងគំរាមកំហែងដល់ការសម្រេចចិត្តជាមូលដ្ឋាន និងធ្វើឱ្យទំនុកចិត្តមកលើសារព័ត៌មានមានការធ្លាក់ចុះ។ លោក បន្តថា នៅកម្ពុជា ការរាយការណ៍ព័ត៌មានអំពីវិទ្យាសាស្រ្តអាកាសធាតុនៅមានកម្រិតទាបនៅឡើយ ដោយសារការយល់ដឹងរបស់អ្នកសារព័ត៌មានទៅលើប្រធានបទនេះនៅមានកម្រិត ដែលធ្វើឱ្យពួកគេងាយនឹងរងគ្រោះដោយសារព័ត៌មានខុស និងព័ត៌មានមិនពិត។

ការណ៍នេះ ទើបដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមការសហការជាមួយអង្គការយូណេស្កូ បានរៀបចំនូវសៀវភៅជំនួយសម្រាប់ការបណ្តុះបណ្តាលស្តីពីអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន៖ ការប្រឆាំងនឹងព័ត៌មានមិនពិត និងការរាយការណ៍អំពីបម្រែបម្រួលអាកាសធាតុ។ លោក អ៊ុង ប៊ុនអ៊ី បានបញ្ជាក់ថា សៀវភៅនេះ មាន ៦ជំពូក ដែលផ្ដោតទៅលើចំណេះដឹងជាមូលដ្ឋានពាក់ព័ន្ធបម្រែបម្រួលអាកាសធាតុ ព័ត៌មានច្របូកច្របល់ ជំនាញរាយការណ៍ព័ត៌មានអំពីបម្រែបម្រួលអាកាសធាតុ អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ក៏ដូចជាជំនាញពាក់ព័ន្ធនឹងព័ត៌មានផ្សេងទៀត។

មុនពេលដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅជំនួយនេះ ត្រូវឆ្លងកាត់សិក្ខាសាលាផ្ទៀងផ្ទាត់ដែលចូលរួមដោយភាគីពាក់ព័ន្ធនានា ដើម្បីធានានូវគុណភាព និងប្រសិទ្ធិភាពរបស់វា។ សិក្ខាសាលាផ្ទៀងផ្ទាត់នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានប្រមូលផ្តុំនូវមតិយោបល់ពីភាគីពាក់ព័ន្ធសំខាន់ៗ រួមមានតំណាងពីក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន អង្គការយូណេស្កូ ព្រមទាំងស្ថាប័នធ្វើការងារផ្នែកបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនានា។
ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) បានដាក់ក្ដីរំពឹងថា នៅពេលសៀវភៅជំនួយនេះដាក់ឱ្យប្រើ នឹងក្លាយទៅជាធនធានដ៏សំខាន់ ដើម្បីពង្រឹងសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន របស់អ្នកធ្វើការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ក្នុងការរាយការណ៍ទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ៕
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


