ព័ត៌មានអន្ដរជាតិ
ចិន ក្ដៅស្លឹកត្រចៀក ពេលនាវាចម្បាំងកាណាដាធ្វើដំណើរនៅក្នុងច្រកសមុទ្រតៃវ៉ាន់
ប្រទេសចិន បានថ្កោលទោសយ៉ាងខ្លាំងចំពោះការឆ្លងកាត់នាពេលថ្មីៗនេះនៃនាវាចម្បាំងកាណាដា HMCS Montreal នៅច្រកសមុទ្រតៃវ៉ាន់ ដោយបានចាត់ទុកថាជាទង្វើ «បង្កហេតុ» ដែលរំខានដល់ស្ថិរភាពក្នុងតំបន់។

នាវាកងទ័ពជើងទឹកកាណាដា បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៥ ដោយជំរុញឲ្យមានការមិនពេញចិត្តជាខ្លាំងពីទីក្រុងប៉េកាំង។
ក្រសួងការពារជាតិរបស់ប្រទេសចិន បាននិយាយថា ចលនារបស់នាវាចម្បាំងគឺជា «ការបង្កហេតុដោយចេតនា» ដោយជំរុញឲ្យកាណាដាគោរពគោលនយោបាយ «ចិនតែមួយ» និងជៀសវាងសកម្មភាពដែលអាចបង្កើនភាពតានតឹងនៅក្នុងតំបន់។
ផ្ទុយទៅវិញ ក្រសួងការបរទេសតៃវ៉ាន់បានស្វាគមន៍ការឆ្លងកាត់របស់នាវាចម្បាំងកាណាដា ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃសេរីភាពនៃការធ្វើនាវាចរណ៍ និងសន្តិភាពក្នុងតំបន់។
ការឆ្លងកាត់នេះ កើតឡើងចំពេលមានការកើនឡើងសកម្មភាពយោធារបស់ចិននៅជិតកោះតៃវ៉ាន់។ ក្រសួងការពារជាតិតៃវ៉ាន់ បានរាយការណ៍ថា យន្តហោះចម្បាំងចិនចំនួន ៤១គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន ៩គ្រឿង ត្រូវបានរកឃើញជុំវិញកោះនេះក្នុងរយៈពេល ២៤ម៉ោងកន្លងមក ដែលជាការជំរុញឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង។
ទីក្រុងប៉េកាំងនៅតែបន្តអះអាងអធិបតេយ្យភាពរបស់ខ្លួនលើតៃវ៉ាន់ និងប្រឆាំងនឹងវត្តមានយោធាបរទេសណាមួយនៅក្នុងច្រកសមុទ្រ ដែលខ្លួនចាត់ទុកថាជាផ្នែកមួយនៃដែនទឹករបស់ចិន។ ទន្ទឹមនឹងនេះ ក្រុងតៃប៉ិបញ្ជាក់ថា អនាគតរបស់ខ្លួនគួរត្រូវបានកំណត់ដោយប្រជាជនតៃវ៉ាន់។
គួរបញ្ជាក់ថា នេះបង្ហាញពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកំពុងបន្តរវាងចិន តៃវ៉ាន់ និងសម្ព័ន្ធមិត្តលោកខាងលិច នៅពេលដែលកាណាដាបានចូលរួមជាមួយសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតក្នុងការប្រជែងនឹងការទាមទាររបស់ទីក្រុងប៉េកាំងជុំវិញច្រកសមុទ្រតៃវ៉ាន់៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន