ព័ត៌មានជាតិ
វត្តដ៏ចំណាស់មួយក្នុងក្រុងបាត់ដំបង ក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ
បច្ចុប្បន្នគេសង្កេតឃើញមានភ្ញៀវទេសចរទាំងក្នុង និងក្រៅស្រុក ចូលចិត្តមកទស្សនាក្នុងវត្តដំរីស ពុំសូវលោះថ្ងៃ
នោះទេ ជាពិសេសក្នុងព្រះវិហារវត្តដំរីស ដ៏ចំណាស់មួយដែលមានចម្លាក់ផុសរស់រវើក ដែលវត្តនេះស្ថិតក្នុង កណ្តាលបេះដូងនៃក្រុងបាត់ដំបង។ វត្តនេះមានឈ្មោះថា វត្តដំរី ស ឬគេហៅថា “វត្ត ស្វេតឆ័ត្រ កុញ្ជរជ័យ” ជាអារាមព្រះពុទ្ធសាសនាដ៏ចំណាស់មួយក្នុងចំណោមទីអារាមចំណាស់ៗជាច្រើនទៀតនៅក្នុងខេត្តបាត់ដំបង។

បច្ចុប្បន្នវត្តនេះគេសង្កេតឃើញមានភ្ញៀវជនបរទេស តែងតែមកទស្សនាក្នុងព្រះវិហារដ៏ចំណាស់មួយនេះជាញឹកញាប់ ដែលសកម្មភាពរបស់ភ្ញៀវបរទេសទាំងនេះ គឺសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ទៅលើរូបចម្លាក់ដែលផុសដ៏រស់រវើក
នៅតាមជើងជញ្ជាំង និងបង្អួចបញ្ឆោតរបស់ព្រះវិហារ យ៉ាងសម្បូរបែប ទៅតាមរចនាបទពាក់ព័ន្ធនឹងព្រេងប្រវត្តផ្សេងៗគ្នា
ក្នុងគោលបំណងចង់ស្វែងយល់ពីទំនៀបទម្លាប់សាសនារបស់ខ្មែរ ឲ្យកាន់តែសុីជម្រៅ ខណៈដែលរូបចម្លាក់មួយចំនួន
ស្ថិតក្នុងឈុត ចម្បាំង រឿងរាមកេរ្តិ៍ របស់ខ្មែរ ។

បើយោងតាមឯកសារ ដែលបានកម្កល់ទុកជាផ្លូវការ វត្តដំរីស មានឈ្មោះជាផ្លូវការគឺ “វត្តស្វេតឆ័ត្រគុព្ជាជ័យ” “ហៅវត្តដំរីស” ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ មានវិសាលភាពខាងកើតទល់នឹងរបងសារមន្ទីរខេត្ត ខាងត្បូងទល់នឹងផ្លូវសួនច្បារ ខាងលិចទល់នឹងផ្លូវលេខបី ខាងជើងទល់នឹងសាលាក្រុងបាត់ដំបង មានបណ្តោយប្រវែង ២៦៦ម៉ែត្រ ទទឹងប្រវែង ១៣០ម៉ែត មានផ្ទៃដីទំហំ ៣៤៥៨០ម៉ែតការ៉េ។ វត្តនេះបានកសាងឡើងនៅឆ្នាំ១៧៩៣ កាលនោះមានព្រះពិក្ខុសង្ឃមួយអង្គព្រះនាម មិនប្រាកដ បាននិមន្តមកពីធ្វើ តុង្តរុក្ខមូល ចេះធ្វើវិបស្សនាកម្មដ្ឋាន ពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លានិមន្តមកគង់ធ្វើជាគ្រូបង្រៀនសមាធិដោយបានជ្រើសរើសយកដីព្រៃរោងចងដំរី សំរាប់ធ្វើចម្បាំង របស់ចៅហ្វាយខេត្តសម័យបុរាណដែលបានបោះបង់ចោលធ្វើជាកន្លែងអប់រំសមាធិ។ ហើយក្រោយមកបានក្លាយ ជាអាស្រម និងវត្តស្វេតឆ័ត្រគុព្ជាជ័យ “ហៅដំរីស” រហូតដល់បច្ចុប្បន្ននេះ ។

អនុប្រធានមន្ទីរទេសចរណ៍ លោក ហម អរុណ បានឲ្យដឹងថា ចំពោះព្រះវិហារដ៏អស្ចារ្យនៅក្នុងវត្តដំរីស ជនបរទេសតែងមកទស្សនាជាបន្តបន្ទាប់ ដោយសារតែរចនាបទនៃការសាងសង់គឺអស្ចារ្យ រួមនឹងរូបចម្លាក់គ្រប់ទម្រង់ និងប្រវត្តដើមផង ចំណែកការសម្របសម្រួលជាមួយជនបរទេស គឺជាតួរនាទីរបស់គណកម្មការវត្ត តែលោកថា ភាគច្រើនជនបរទេសគេមានអ្នកបកប្រែមកជាមួយជានិច្ច មិនពិបាកក្នុងការជួយសម្រួលពីខាងមន្ទីរនោះទេ បើមិនមានការចាំបាច់ណាមួយតាមតម្រូវការ៕
អត្ថបទ៖ សៅ សារិទ្ធ







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


