ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងនៅរស់៦នាក់និងប្រគល់សាកសព៦នាក់បន្ថែមទៀត
ក្រុមហាម៉ាសនឹងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនៅរស់ចំនួនប្រាំមួយនាក់នៅថ្ងៃសៅរ៍ ហើយនឹងប្រគល់សាកសព៤នាក់ទៀតនៅថ្ងៃព្រហស្បតិ៍ ដែលជាការពន្លឿនដោះលែងដ៏គួរឱ្យភ្ញាក់ផ្អើល។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២៥។

អ្នកទាំងប្រាំមួយគឺជាចំណាប់ខ្មាំងនៅរស់ចុងក្រោយដែលនឹងត្រូវដោះលែងក្នុងដំណាក់កាលដំបូងនៃបទឈប់បាញ់ជាថ្នូរនឹងជនជាតិប៉ាឡេស្ទីនរាប់រយនាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។
យោងតាមសេចក្តីប្រកាសរបស់មេដឹកនាំក្រុមហាម៉ាសលោក Khalil al-Hayya កាលពីថ្ងៃអង្គារ, សពដែលនឹងប្រគល់រួមមានទាំង «គ្រួសារ Bibas» ដែលមានក្មេងប្រុសពីរនាក់និងម្តាយរបស់ពួកគេផងដែរ។ អ៊ីស្រាអែលបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពី Shiri Bibas និងកូនប្រុសរបស់នាង Kfirអាយុ៩ខែជាចំណាប់ខ្មាំងក្មេងជាងគេ និង Ariel ដែលក្រុមហាម៉ាសបានអះអាងថាត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ប្តីនិងជាឪពុកលោក Yarden Bibas ត្រូវបានចាប់ពង្រត់ដោយឡែកពីគ្នា ហើយត្រូវបានដោះលែងក្នុងខែនេះ។ អ៊ីស្រាអែលមិនបានបញ្ជាក់ពីការស្លាប់របស់ពួកគេទេ ហើយការិយាល័យនាយករដ្ឋមន្ត្រីបានជំរុញសាធារណជនកុំឱ្យចែកចាយ «រូបថត ឈ្មោះ និងពាក្យចចាមអារ៉ាម»។
ចំណែកចំណាប់ខ្មាំងទាំងប្រាំមួយនាក់ដែលគ្រោងនឹងដោះលែងគឺមាន Eliya Cohen អាយុ២៧ឆ្នាំ, Omer Shem Tov អាយុ២២ឆ្នាំ, Omer Wenkert អាយុ២៣ឆ្នាំ ត្រូវបានចាប់ពង្រត់ពីមហោស្រពតន្ត្រី។ Hisham Al-Sayed អាយុ ៣៦ឆ្នាំ និង Avera Mengistuអាយុ ៣៩ឆ្នាំ អ្នកទាំងពីរត្រូវបានឃុំខ្លួនចាប់តាំងពីមុនការវាយប្រហារថ្ងៃទី ៧ ខែតុលា ឯTal Shoham ត្រូវបានចាប់ចេញពីសហគមន៍ Kibbutz Beeri ។

ការដោះលែងអ្នកទាំងប្រាំមួយក្នុងសប្តាហ៍នេះ នឹងបង្ហាញពីការបង្កើនល្បឿននៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានអំពាវនាវឱ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងបីនាក់នៅថ្ងៃសៅរ៍ ហើយបីនាក់ទៀតនឹងត្រូវបានដោះលែងមួយសប្តាហ៍ក្រោយមក។ អ៊ីស្រាអែលត្រូវបានគេរំពឹងថានឹងបន្តដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ទៀត។
គួរបញ្ជាក់ថាដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងនេះ អំពាវនាវឱ្យក្រុមហាម៉ាសដោះលែងជាបណ្តើរៗ ចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ៣៣ នាក់ ដែលក្នុងនោះ៨ បានស្លាប់។ រហូតមកដល់ពេលនេះ ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលចំនួន ១៩ នាក់ត្រូវបានដោះលែងក្នុងដំណាក់កាលបច្ចុប្បន្ន រួមទាំងកម្មករកសិករថៃ ៥ នាក់ដែលត្រូវបានចាប់ពង្រត់។ ដំណាក់កាលបច្ចុប្បន្ននៃបទឈប់បាញ់បន្តរហូតដល់ដើមខែមីនា ហើយការពិភាក្សាលើដំណាក់កាលទីពីរនឹងចាប់ផ្តើមនៅដើមខែមីនា៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


