សន្តិសុខសង្គម
ជនជាតិចិន៥នាក់ ដែលផ្ទុះអាវុធនៅអគាររតនៈសម្បត្តិ ត្រូវតុលាការចោទប្រកាន់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ
ភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនជាតិចិន០៥នាក់ ដែលបានផ្ទុះអាវុធ នៅអគាររតៈសម្បត្តិ មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ។

បើតាមការបញ្ជាក់ពី អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រកាសជាផ្លូវការ លើសំណុំរឿងជនសង្ស័យជាជនជាតិចិន៥ នាក់ ពាក់ព័ន្ធ ករណីជម្លោះផ្ទុះអាវុធនៅបរិវេណអគារ រតនៈសម្បត្តិ ក្នុងខណ្ឌពោធិ៍សែនជ័យ ខាងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានចោទប្រកាន់ទៅលើជនជាតិចិនទាំង០៥នាក់ រួមមាន ៖

១.ឈ្មោះ តឹង ធានមីង (DENG TIAN MING) ភេទប្រុស កេីតឆ្នាំ១៩៩៥ ជនជាតិចិន ពីបទ .ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទល្មេីសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ។

២. ឈ្មោះ ហាន ឆុង (HAN CHONG) ភេទប្រុស កេីតឆ្នាំ១៩៩១ ជនជាតិចិន ពីបទ.ជួញដូរអាវុធដោយគ្មានការអនុញ្ញាត និងប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មេីសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៨ មាត្រា ២០ និងមាត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំ សេវ ។
៣.ឈ្មោះ ជូ តាឈុន (ZHU DA CHUN) ភេទប្រុស កេីតឆ្នាំ១ ៩៨៧ ជនជាតិចិន , ៤.ឈ្មោះ លាវ យ៉ុងជៀ (LIU YONGJIE) ភេទប្រុស កេីតឆ្នាំ១ ៩៩១ ជនជាតិចិន ពីបទ.កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មេីសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៨ និងមាត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។

៥.ឈ្មោះ លី ចេីយាន (LI ZIYUAN) ភេទប្រុស កេីតឆ្នាំ១៩៩៦ ជនជាតិចិន ពីបទ.សមគំនិតក្នុងអំពេីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងសមគំនិតក្នុងអំពេីប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មេីសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិតាមមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៨ មា ត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។

៦.និងបក្ខពួក (កំពុងគេចខ្លួន) ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងជួញដូរអាវុធដោយគ្មានការអនុញ្ញាត បទល្មេីសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិតាមមាត្រា ៨ មាត្រា ២០ និងមាត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿង ផ្ទុះ និងគ្រាប់រំសេវ។

បច្ចុប្បន្ន តំណាងអយ្យការធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការរួច សំណុំរឿងបានបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធីច្បាប់ ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីជនជាតិចិនពីរក្រុម ដែលមកពីតាមបណ្តាខេត្ត ឈ្លោះគ្នានៅអគាររតនៈសម្បត្តិ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយប្រើអំហឹង្សារហូតមានការផ្ទុះអាវុធផ្អើលទាំងព្រឹក ហើយខ្មាន់កាំភ្លើងក៏បាននាំគ្នារត់គេចខ្លួន រួចកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់បានធ្វើការស្រាវជ្រាវរហូតទៅដល់ខេត្តបន្ទាយមានជ័យ ទើបឃាត់ខ្លួនក្រុមជនសង្ស័យបានជាបន្តបន្ទាប់ចំនួន០៥នាក់ និងដកហូតវត្ថុតាង អាវុធអាការ ២ ដើម កាំភ្លើងខ្លីជ័រ១ ដើម រថយន្ត ០២ គ្រឿង៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


