ព័ត៌មានអន្ដរជាតិ
ថៃបារម្ភថា ពន្ធលើតម្លៃបន្ថែមវៀតណាម នឹងប៉ះពាល់ដល់អាជីវកម្មខ្លួន
នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃ (DITP) បានលើកឡើងកាលពីថ្ងៃអាទិត្យថា ការសម្រេចចិត្តរបស់វៀតណាមក្នុងការប្រមូលពន្ធលើតម្លៃបន្ថែម (VAT) លើផលិតផលថោកៗដែលនាំចូលតាមរយៈសេវាដឹកជញ្ជូនរហ័ស នឹងប៉ះពាល់ដល់អាជីវកម្មថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ការព្រួយបារម្ភរបស់ថៃ ធ្វើឡើងក្រោយអាជ្ញាធរវៀតណាមលុបចោលការលើកលែងពន្ធលើតម្លៃបន្ថែមសម្រាប់ទំនិញមានតម្លៃតិចជាង ១ លានដុង (៣៩,៤ ដុល្លារ) ដើម្បីបាននូវភាពយុត្តិធម៌ក្នុងការជួញដូរ និងទប់ស្កាត់ការរត់ពន្ធផលិតផលទៅកាន់ប្រទេសរបស់ខ្លួន។ ការលុបចោលនេះ មានន័យថា ក្រុមហ៊ុនផលិត និងអ្នកចែកចាយទាំងអស់ ត្រូវបង់ពន្ធលើតម្លៃបន្ថែម ១០ ភាគរយ លើទំនិញដែលបានកំណត់ ។
DITP បានកត់សម្គាល់ថា វិធានការរបស់វៀតណាមនឹងបណ្តាលឱ្យមានបន្ទុកពន្ធសម្រាប់ក្រុមហ៊ុនផលិត និងអ្នកចែកចាយបរទេស រួមទាំងថៃ ជាពិសេសអាជីវកម្មដែលលក់ទំនិញដោយផ្ទាល់ទៅកាន់អ្នកប្រើប្រាស់ (D2C) តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។

នាយកដ្ឋានដដែលបាននិយាយថា បន្ទុកពន្ធលើតម្លៃបន្ថែមនឹងនាំឱ្យមានការកើនឡើងតម្លៃនៃផលិតផលនាំចូលដែលប៉ះពាល់ដល់អាកប្បកិរិយារបស់អ្នកប្រើប្រាស់។ ក្នុងរយៈពេលវែង ក្រុមហ៊ុនផលិត និងអ្នកចែកចាយបរទេស នឹងនាំចូលផលិតផលទំហំច្រើនៗ ឬបង្កើតឃ្លាំងនៅវៀតណាម ដើម្បីកាត់បន្ថយការចំណាយ។
DITP បានណែនាំសហគ្រិនថៃឱ្យស្វែងរកអ្នកចែកចាយ ឬបង្កើតឃ្លាំងនៅក្នុងប្រទេសវៀតណាម ដើម្បីកាត់បន្ថយការចំណាយ ហើយពួកគេអាចអនុញ្ញាតឱ្យអ្នកចែកចាយក្នុងស្រុកបង្កើនភាពជឿជាក់នៃម៉ាកយីហោរបស់ខ្លួន និងបំពេញតម្រូវការទីផ្សារ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


