ព័ត៌មានអន្ដរជាតិ
សកម្មភាពរោងចក្រចិនប្រចាំខែកុម្ភៈ កើនឡើងជាថ្មី
សកម្មភាពផលិតកម្មរបស់រោងចក្រចិន បានកើនឡើងវិញនៅខែកុម្ភៈ ដោយនេះឆ្លុះបញ្ចាំងថា វិធានការជំរុញសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំងកំពុងបង្ហាញពីប្រសិទ្ធិភាពនៃការស្តារឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសដែលជួបបញ្ហាជាច្រើន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ (PMI) ដែលបង្ហាញពីដំណើរការនៃសកម្មភាពផលិតកម្ម ឬរោងចក្រចិន មានប្រមាណ ៥០,២ ពិន្ទុ នៅខែកុម្ភៈ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣ ខែ ធៀបនឹង ៤៩,១ ពិន្ទុ នៅខែមករា និងលើសពី ៥០ ពិន្ទុ ដែលកំណត់ការធ្លាក់ចុះ ឬការកើនឡើង។ ទន្ទឹមនឹងនេះ វាក៏កើនលើសការព្យាកររបស់សេដ្ឋវិទូ ដែលសារព័ត៌មានរ៉យទ័រធ្វើការស្ទង់មតិផងដែរ។
សន្ទស្សន៍ PMI មិនមែនផលិតកម្ម ដែលរួមមានសេវាកម្ម និងសំណង់ បានកើនឡើងដល់ ៥០,៤ ពិន្ទុ ពី ៥០,២ ពិន្ទុ ក្នុងខែមករា។
កាលពីឆ្នាំមុន កំណើនសេដ្ឋកិច្ចបានឈានដល់អត្រា ៥ ភាគរយ តាមគោលដៅរបស់រដ្ឋាភិបាលចិន បើទោះបីជាមានកង្វល់ផ្សេងៗជុំវិញកម្សោយតម្រូវការក្នុងស្រុក ភាពតានតឹងពីខាងក្រៅ និងវិបត្តិអចលនទ្រព្យដែលកំពុងបន្តអូសបន្លាយក៏ដោយ។ រដ្ឋាភិបាលចិនរំពឹងថានឹងសម្រេចបានគោលដៅដូចគ្នានៅឆ្នាំនេះ ខណៈសម្ពាធពីគោលនយោបាយពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាន់តែកើនឡើង ចំពេលអាមេរិកគឺជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់ចិន៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


