ព័ត៌មានអន្ដរជាតិ
អតីត CEO ស្ថាប័នកីឡាកាស WWE ក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំ អាមេរិក
អតីតនាយកប្រតិបត្តិ (CEO) របស់ស្ថាប័នកីឡាកាស WWE អ្នកស្រី Linda McMahon (លីនដា មេកម៉េន) ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងអប់រំ ក្នុងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ។

អ្នកស្រីត្រូវចូលកាន់តំណែងនេះជាផ្លូវការ ក្រោយការបោះឆ្នោតឯកភាពពីព្រឹទ្ធសភា ដោយសំឡេង៥២ទល់នឹង៤៥ ហើយអ្នកស្រីនឹងចាប់ផ្តើមធ្វើការនៅថ្ងៃអង្គារទី៤ខែមីនានេះតែម្តង។
ភ្លាមៗក្រោយការបោះឆ្នោតជ្រើសតាំង អ្នកស្រីនិយាយថា «ខ្ញុំសូមថ្លែងអំណរគុណ ចំពោះលោកប្រធានាធិបតី ត្រាំ ដែលជឿទុកចិត្តលើរូបខ្ញុំ ឲ្យចូលបម្រើក្នុងគណៈរដ្ឋមន្ត្រីរបស់គាត់ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងអប់រំ។ ខ្ញុំត្រៀមខ្លួនរួចហើយដើម្បីដឹកនាំក្រសួងនេះ ឲ្យមានការផ្លាស់ប្តូរនិងទទួលយកបញ្ហាប្រឈមដើម្បីកែលម្អប្រព័ន្ធអប់រំសម្រាប់កុមារនិងនិស្សិតមហាវិទ្យាល័យជាង ១០០លាននាក់ ដែលសមនឹងទទួលបានប្រព័ន្ធកាន់តែប្រសើរជាងនេះ»។
តាមពិតទៅ ក្រសួងអប់រំ បានស្ថិតក្នុងបញ្ជីដែលលោក ត្រាំ ចង់បិទចាប់តាំងពីការឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧មកម្ល៉េះ ដោយត្អូញត្អែរថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានចំណាយទៅលើសិស្ស ច្រើនជាងប្រទេសណាទាំងអស់ ប៉ុន្តែគុណភាពអប់រំបែរជាមិនបានល្អទៅវិញ។

សូមជម្រាបថា អ្នកស្រី មេកម៉េន កើតនៅថ្ងៃទី៤ខែតុលាឆ្នាំ១៩៤៨ គឺជាសហស្ថាបនិក WWE ជាមួយស្វាមី Vince McMahon (វីន មេកម៉េន) ហើយបានកាន់តួនាទីជាអ្នកគ្រប់គ្រងរដ្ឋបាលអាជីវកម្មខ្នាតតូច (SBA) អំឡុងអាណត្តិដំបូងរបស់លោក ត្រាំ ប៉ុន្តែក៏លាលែង រួចងាកទៅវិស័យឯកជនវិញនៅឆ្នាំ២០១៩។
ក្រោយមក អ្នកស្រីបានក្លាយជាប្រធាននៃគណៈកម្មការ American First Action super PAC ដែលគាំទ្រយុទ្ធនាការឃោសនាបោះឆ្នោត ជួយឲ្យលោក ត្រាំ ឈ្នះឆ្នោតអាណត្តិទី២៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Trump ផ្អាកជំនួយទាំងអស់ទៅអ៊ុយក្រែន ក្រោយទាស់គ្នាបែកផ្សែងជាមួយ Zelensky
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


