កីឡា
កីឡាករបាល់ទះ៥រូបរកចំណូលបានច្រើនជាងគេបំផុតបច្ចុប្បន្ន
កីឡាបាល់ទះ បច្ចុប្បន្នកំពុងមានប្រជាប្រិយភាពខ្លាំងនៅទូទាំងពិភពលោក។ ងាកមកកាន់ប្រទេសកម្ពុជាក៏ពេញនិយមលេងកីឡាប្រភេទនេះផងដែរ។ បើនិយាយអំពីកីឡាករ និងក្លិបអាជីពក៏កាន់តែច្រើនឡើងៗ បន្ទាប់ពីមានការយកចិត្តទុកដាក់ខ្លាំងពីថ្នាក់ដឹកនាំ ដោយបានបង្កើតឱ្យមានព្រឹត្តិការណ៍ប្រកួតច្រើន ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ជាក់ស្តែង ថ្មីៗនេះទើបតែបញ្ចប់ការប្រកួត តេជោលីគលើកទី២ ដែលក្លិបបញ្ជាការដ្ឋានអង្គរក្ស បានក្លាយជាម្ចាស់ជើងឯក។

តាមរយៈការប្រកួតប្រជែងច្រើនបែបនេះ វាបានធ្វើឱ្យបណ្តាប្រទេសផ្សេងៗចាប់អារម្មណ៍មកកាន់កីឡាករកម្ពុជា រហូតធ្វើឱ្យកីឡាករមួយចំនួនទទួលបានឱកាសទៅបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិ។ ពួកគេក៏អាចរកចំណូលបានច្រើនតាមហ្នឹងផងដែរ តួយ៉ាងដូចជា វឿន វាសនា ដែលកំពុងលេងនៅក្លិប Win Streak របស់តៃវ៉ាន់ជាដើម ទទួលបានប្រាក់ពលកម្មជិត២០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយ ចំនួននេះមិនទាន់ច្រើនខ្លាំងនៅឡើយទេ បើធៀបនឹងកីឡាករ កីឡាការិនីលំដាប់ពិភពលោកដទៃទៀត ដោយមានកីឡាករខ្លះបានដល់ខ្ទង់លានដុល្លារឯណោះ។
ថ្ងៃនេះខាងសារព័ត៌មាន«កម្ពុជាថ្មី» សូមលើកយកកីឡាករលំដាប់ពិភពលោក ៤ នាក់ដែលរកចំណូលបានច្រើនបំផុតគិតត្រឹមដើមឆ្នាំ២០២៥៖
៥. កីឡាករសញ្ជាតិ រុស្ស៊ី Dmitriy Muserskiy៖ តារាបាល់ទះវ័យ ២៨ ឆ្នាំរូបនេះកំពុងលេងនៅក្លិប Suntory Sunbirds របស់ជប៉ុន។ ក្នុងមួយឆ្នាំ រូបគេរកបាន ៩៥០, ០០០ ដុល្លារអាមេរិក។

៤. កីឡាករសញ្ជាតិ គុយបា Robertlandy Simon៖ បច្ចុប្បន្នគាត់មានវ័យ ៣០ ឆ្នាំ និងកំពុងលេងនៅក្លិប Gas Sales Piacenza ដោយរកបាន ៩៦៧, ០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

៣. កីឡាករសញ្ជាតិ ប៉ូឡូញ Bartosz Kurek៖ តារាវ័យ ២៨ ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងលេងនៅក្លិប ZAKSA Kędzierzyn-Koźle។ ក្នុងមួយឆ្នាំ រូបគេរកបាន ១, ១០០, ០០០ ដុល្លារអាមេរិក។

២. កីឡាករសញ្ជាតិ បារាំង Earvin N’Gapeth៖ តារាបាល់ទះវ័យ ២៦ ឆ្នាំ ដែលកំពុងលេងនៅក្លិប Halkbank រូបនេះ បានជាប់ជាកីឡាករទី ២ ដែលរកចំណូលបានច្រើនជាងគេ ដោយមួយឆ្នាំរកបាន ១, ៣៥០, ០០០ ដុល្លារអាមេរិក។

១. កីឡាករកូនកាត់ប៉ូឡូញ-គុយបា Wilfredo León៖ កីឡាករជម្រើសជាតិ ប៉ូឡូញ ដែលកើតនៅឆ្នាំ ១៩៩៣ រូបនេះ បានជាប់ឈ្មោះជាកីឡាករបាល់ទះដែលរកប្រាក់ចំណូលបានច្រើនជាងគេបំផុតជាមួយក្លិប LUK Lublin ដោយមួយឆ្នាំរកបាន ១, ៤០០, ០០០ ដុល្លារអាមេរិក៕

អត្ថបទ៖ សេម កុសល
ប្រភព៖ Volleyball.com
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


