ព័ត៌មានជាតិ
សម្ដេចសភាធិការធិបតីថា ស្ត្រីមិនចង់បានតំណែងតួនាទីណាមួយគ្រាន់តែល្អមើលនោះទេ
ប្រធានរដ្ឋសភា សម្ដេចសភាធិការធិបតី ឃួន សុដារី បានលើកឡើងពីបំណងរបស់ស្ត្រីក្នុងវិស័យការងារថា ពួកគេមិនត្រូវការតួនាទីក្នុងស្ថាប័នដែលគ្រាន់តែល្អមើលទេ តែត្រូវការការទទួលស្គាល់សមត្ថភាពក្នុងកិច្ចការរបស់ខ្លួនដូចបុរស។

ថ្លែងក្នុងបានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូស្ត្រីជាង៣០០នាក់ ដឹកនាំដោយរដ្ឋមន្ត្រីកិច្ចការនារី អ៊ឹង កន្ថាផាវី នៅវិមានរដ្ឋសភាកាលពីថ្ងៃទី៤ ខែមិនា អបអរសាទរទិវាអន្តរជាតិនារីលើកទី១១៤ សម្ដេចសភាធិការធិបតី ឃួន សុដារី បានលើកឡើងថា ស្ត្រីមិនមែនធ្វើការក្នុងតួនាទី ឬតំណែងណាមួយព្រោះតែខ្លួនជាភេទទន់ខ្សោយត្រូវបានលើកតម្កើននោះទេ តែជាអ្នកដែលពោរពេញដោយសមត្ថភាពបំពេញការងារ។
សម្ដេចថា៖ «ពុំមែនថាដោយសារខ្ញុំនេះស្រីអ្នកឯងត្រូវតែទទួលស្គាល់សិទ្ធិខ្ញុំហើយឱ្យខ្ញុំមានតួនាទីស្មើភាពមិនមែនទេ! ស្ត្រីអត់ត្រូវការបែបហ្នឹងទេ! គឺត្រូវធ្វើយ៉ាងមិចមានសមត្ថភាពរឹងមាំមានការទទួលខុសត្រូវខ្ពស់ហើយបំពេញការងារបានដូចបុរស»។

សម្ដេចបានជំរុញឱ្យមានការផ្ដល់ភាពអង់អាចដល់ស្ត្រីផងដែរក្នុងន័យថា រវាងបុរសនិងស្ត្រីដែលត្រូវប្រកួតប្រជែងក្នុងតំណែងមួយប្រសិនជាអ្នកទាំងពីរមានសមត្ថភាពដូចគ្នាដូច្នេះគួរលើកទឹកចិត្តដល់ស្ត្រីជាមុន។
ទាក់ទងនឹងករណីនេះសម្ដេចក៏ទទួលបានការលើកឡើងពីថ្នាក់ដឹកនាំជាបុរសមួយចំនួនដែលថា ស្ត្រីចិត្តចង្អៀតហើយសម្ដេចក៏បានការពារថាមិនមែននោះទេ ភាពតឹងតែងរបស់ស្ត្រីព្រោះតែពួកគេចង់បានភាពឥតខ្ចោះនិងគ្មានកំហុសក្នុងការងាររបស់ខ្លួន។ ជាមួយគ្នានោះសម្ដេចក៏ជំរុញដល់ស្ត្រីក្នុងតួនាទីជាអ្នកសម្រេចចិត្តឱ្យមានភាពបត់បែនក្នុងកន្លែងការងារផងដែរ។

របាយការណ៍ក្រសួងមុខងារសាធារណៈឆ្នាំ២០២៤កម្ពុជាមានមន្ត្រីរាជការសរុបជាង២២ម៉ឺននាក់ ក្នុងនោះមានស្ត្រីជាង៩ម៉ឺននាក់ដែលស្មើនឹង៤២ភាគរយ ហើយក្នុងនោះស្ត្រីជាង១ម៉ឺននាក់ត្រូវបានបម្រើរការងារក្នុងតួនាទីសម្រេចចិត្តនៅថ្នាក់ជាតិ និងក្រោមជាតិ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


