ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ជំរុញបង្កើនការចូលរួមរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថលវិទ្យាសាស្ត្រ
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យបង្កើនការចូលរួមរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថលវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា(STEAM) និងការសិក្សាកម្រិតឧត្តម និងក្រោយឧត្តមសិក្សា។

ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៥ ក្រោមមូលបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» កាលពីរសៀលថ្ងៃទី ៦ មីនា លោក ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងអប់រំ នឹងផ្តល់អាទិភាពក្នុងការទទួលបាន និងអនុវត្តសិទ្ធិ ដោយសមភាព មានសមត្ថភាព និងបង្កើនភាពអង់អាចរបស់ស្ត្រីក្នុងវិស័យអប់រំ និងនិស្សិត សិស្សស្រី តាមរយៈការបន្តលើកកម្ពស់ការចូលរួម និងពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រី និងក្មេងស្រី នៅក្នុងវិស័យអប់រំ នៅគ្រប់កម្រិត បន្តគាំទ្រ និងលើកកម្ពស់តួនាទី និងភាពជាអ្នកដឹកនាំរបស់ស្ត្រី នៅក្នុងវិស័យអប់រំ តាមរយៈការអនុវត្តវិធានការគាំទ្រ និងការអភិវឌ្ឍសមត្ថភាព និង បង្កើនការចូលរួមរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យាវិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា(STEAM) និងការសិក្សាកម្រិតឧត្តម និងក្រោយឧត្តមសិក្សា។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ការបន្តផ្តល់អាទិភាពលើការលើកកម្ពស់សមភាពយេនឌ័រ និងការទប់ស្កាត់រាល់ទម្រង់ នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ ហើយទទួលស្គាល់ថា សមភាពយេនឌ័រ និងការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ គឺជារបៀបវារៈអន្តរវិស័យ ដែលតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមដោះស្រាយទាំងអស់គ្នា។

លោកឧបនាយករដ្ឋមន្ត្រី ស្នើឱ្យគ្រប់អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សា ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ និងអង្គភាព ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសិស្សនិស្សិតគ្រប់រូប ចូលរួមគាំទ្រ និងអនុវត្តការងារបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ទៅក្នុងក្របខ័ណ្ឌគោលនយោបាយអប់រំ ផែនការយុទ្ធសាស្ត្រវិស័យអប់រំ កំណែទម្រង់វិស័យអប់រំ រួមទាំងកម្មវិធីកំណែទម្រង់នានា ព្រមទាំងបង្កើនការវិភាជថវិកាដែលឆ្លើយតបនឹងយេនឌ័រលើគោលដៅ ក្នុងនោះធានាសម្រេចឱ្យបានសមភាពយេនឌ័រក្នុងការចូលរៀន និងរៀនប្រកបដោយគុណភាពសមធម៌ និងបរិយាបន្ននៅគ្រប់សេវាអប់រំទាំងក្នុង និងក្រៅប្រព័ន្ធ ធានាបង្កើនការចូលរួមរបស់បុគ្គលិកអប់រំជានារីក្នុងការផ្តល់សេវាអប់រំ និងធានាកសាងបរិស្ថានអប់រំ និងបណ្តុះឥរិយាបថវិជ្ជមានរបស់សង្គម ដើម្បីឆ្លើយតបទៅនឹងយេនឌ័រ។

យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួង បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ ដែលបានរួមចំណែកគាំទ្រលើកកម្ពស់ស្ថានភាព សិទ្ធិ ឋានៈ តួនាទី ដើម្បីធ្វើឱ្យមានសមភាព និងភាពអង់អាចសម្រាប់ស្ត្រី និងក្មេងស្រីគ្រប់រូប ក្នុងវិស័យអប់រំនៅកម្ពុជា ក៏ដូចជានៅលើឆាកអន្តរជាតិ និងបង្ហាញការគាំទ្រទាំងស្រុងលើប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ដែលពិតជាមានអត្ថន័យ និងសារៈសំខាន់សម្រាប់ស្ត្រី និងក្មេងស្រីគ្រប់រូប ទាំងនៅក្នុងបរិបទកម្ពុជា ក៏ដូចជាក្នុងពិភពលោកទាំងមូល៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


