ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យអង្គភាពផ្តល់សេវាសាធារណៈ បន្តកិច្ចខិតខំប្រឹងប្រែងបំពេញសេវាជូនពលរដ្ឋ
នៅក្នុងពិធី «ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៤ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥» ឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ.បានលើកទឹកចិត្តឱ្យអង្គភាពផ្តល់សេវាសាធារណៈ បន្តកិច្ចខិតខំប្រឹងប្រែង កែលម្អ ពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព គណនេយ្យភាព នៃការគ្រប់គ្រង ដើម្បីបំពេញសេវាជូនប្រជាជន ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។

លទ្ធផលនៃការវាយតម្លៃ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) ក្នុងឆ្នាំ២០២៤ បានរកឃើញអង្គភាពដែលទទួលជ័យលាភីជាអង្គភាពគំរូចំណាត់ថ្នាក់លេខ១ ចំនួន២ ក្នុងវិស័យអប់រំ រួមមាន៖ វិទ្យាល័យពេជ្រចិន្តា ខេត្តបាត់ដំបង និងសាលាមត្តេយ្យសិក្សាធនធានោក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងអង្គភាពដែលដែលទទួលជ័យលាភីជាអង្គភាពគំរូចំណាត់ថ្នាក់លេខ១ ក្នុងវិស័យសុខាភិបាល ចំនួន៣ រួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម (មន្ទីរបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣), មន្ទីរពេទ្យបង្អែកខេត្តកោះកុង (មន្ទីរបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២) និងមន្ទីរពេទ្យបង្អែកបាកាន (មន្ទីរបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១)។
តាមរយៈលទ្ធផលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តអង្គភាពផ្តល់សេវាសាធារណៈទាំងអស់ឱ្យបន្តកិច្ចខិតខំប្រឹងប្រែង និងប្រើប្រាស់ធនធានប្រកបដោយនវានុវត្តន៍ និងអស់សក្តានុពល ក្នុងស្មារតីរួមសាមគ្គីគ្នា និងសហការគ្នា ឱ្យកាន់តែជិតស្និទ្ធរវាងថ្នាក់ដឹកនាំអង្គភាពជាមួយមន្ត្រី អាជ្ញាធរមូលដ្ឋាន សហគមន៍ ស្ថាប័នដៃគូអភិវឌ្ឍន៍ និងតួអង្គពាក់ព័ន្ធទាំងអស់ ស្របតាមអភិក្រមនៃការជំរុញ ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីកែលម្អ ពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព គណនេយ្យភាព នៃការគ្រប់គ្រង និងការផ្លាស់ប្តូរនៃការផ្តល់សេវាសាធារណៈ ស្របតាមលក្ខណៈវិនិច្ឆ័យកំណត់នូវក្នុងបុព្វហេតុដ៏ថ្លៃថ្លា ដើម្បីបំពេញសេវាជូនប្រជាជន ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។

ទន្ទឹមនោះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសកម្មភាពនានា នៃការអនុវត្តការងាររបស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ ក្នុងគោលដៅ បង្កើនការផ្សព្វផ្សាយឧត្តមានុវត្តន៍ និងនវានុវត្តន៍ នៃការផ្តល់សេវារបស់អង្គភាពជ័យលាភី និងគុណតម្លៃនៃមន្ត្រីអប់រំ និងសុខាភិបាលមូលដ្ឋាន។ ឯកឧត្តមថា ការចូលរួមផ្សព្វផ្សាយនេះ គឺដើម្បីជំរុញទឹកចិត្ត កែលម្អគុណភាពសេវាអប់រំ និងសុខាភិបាលមូលដ្ឋាន និងលើកកម្ពស់កិត្យានុភាព ឧត្តមភាព និងគុណតម្លៃនៃមន្ត្រីរាជការ ប្រកបដោយបេះដូង និងឆន្ទៈ៕




-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


