Connect with us

កីឡា

ស៊ុតបាន២គ្រាប់ យ៉ុន យ៉ើន ក្លាយជាកីឡាការិនីល្អប្រចាំការប្រកួតម្សិលមិញ

បានផុស

នៅ

កីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជា យ៉ុន យ៉ើន បានជួយក្រុមនារី Bangkork Women FC ទទួលបានជ័យជម្នះដោយលទ្ធផលយ៉ាងធំធេង ៧-១ លើក្រុមនារី Hinkhon United ក្នុងសប្តាហ៍ទី៦ នៃលីគបាល់ទាត់នារីថៃ កាលពីថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមគ្រាប់បាល់ជ័យជម្នះទាំង៧គ្រាប់ កីឡាការិនីកម្ពុជា យ៉ុន យ៉ើន រកបាន២គ្រាប់ និងបានក្លាយជាកីឡាការិនីល្អប្រចាំការប្រកួតថែមទៀតផង។ ជាពិសេសសារព័ត៌មានបានសម្ភាសពីចំណាប់អារម្មណ៍ដោយបានសួរលើ៣ចំណុច។ ចម្លើយរបស់កីឡាការិនីកម្ពុជាគឺទី១ ការចូលរួមជាមួយក្រុម Bangkork Women FC ទាំងមិត្តរួមក្រុម និងថ្នាក់ដឹកនាំគ្រូបង្វឹកបានដាក់ គោលដៅយកអ្វីដែលក្រុមបានកំណត់ក្នុងរដូវកាលនេះ។

យ៉ុន យ៉ើន បានបន្តទៀតថា ទី២ ការទំនាក់ទំនងជាមួយមិត្តរួមក្រុម និងក្រុមការងារគ្រូបង្វឹក ពេលខ្លះប្រើប្រាស់ភាសាអង់គ្លេស ហើយពេលខ្លះក៏ប្រើប្រាស់ភាសាថៃផង និង​ទី៣ អ្នកគាំទ្រ ក្រុមគ្រួសារនៅប្រទេសកម្ពុជាតែងតែគាំទ្រ លើកទឹកចិត្តដល់នាងរហូតក្នុងការលេងបាល់ទាត់នៅប្រទេសថៃ។

កីឡាការិនី យ៉ុន ត្រូវបានគ្រូបង្វឹកដាក់ឲ្យលេងកាន់តែច្រើននាប៉ុន្មានប្រកួតចុងក្រោយ។ ជាពិសេសបានជាប់ជម្រើស១១នាក់ដំបូងក្នុងពីរប្រកួតចុងក្រោយ ហើយរកបាន៤គ្រាប់​ហើយ​ឲ្យក្រុមនារីថៃ Bangkork Women FC គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២៥។

សូមបញ្ជាក់ថា កីឡាការិនី យ៉ុន យ៉ើន​ បានទៅដល់ទឹកដីថៃនៅសប្តាហ៍ទី២នៃលីគបាល់ទាត់នារីថៃចាប់ផ្តើម ដូច្នេះសម្រាប់ការប្រកួតសប្តាហ៍ទី១មិនបានបង្ហាញខ្លួនទេដោយស្ថិតនៅកម្ពុជានៅឡើយ។

ឆ្លងកាត់៦សប្តាហ៍កន្លងទៅ ក្រុម Bangkork Women FC ស្ថិតនៅចំណាត់ថ្នាក់លេខ៣នៃតារាងពិន្ទុក្នុងចំណោមក្រុមទាំងអស់ចំនួន៨ បន្ទាប់ពីឈ្នះ៣ ស្មើ១ និងចាញ់២ ដោយមាន១០ពិន្ទុ។

កីឡាការិនីកម្ពុជាម្នាក់ទៀតគឺ ហុក សៅឌី ក៏បានទៅចូលរួមក្លិប Bangkork Women FC ជាមួយ យ៉ុន យ៉ើន ដែរ ប៉ុន្តែហាក់មិនសូវបានបង្ហាញខ្លួននៅលើទីលានឡើយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៩ នាទីutes មុន

បណ្ឌិត គិន ភា ស្នើពលរដ្ឋខ្មែរជួយប្រមូលរូបថតជាភស្តុតាង ដែលថៃឈ្លានពានកម្ពុជា ទុកឱ្យពិភពលោកដឹង និងកូនខ្មែរចងចាំ

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

ប្អូនស្រី គីម ជុងអ៊ុន ថាកូរ៉េខាងជើងមិនចាប់អារម្មណ៍ចរចាជាមួយកូរ៉េខាងត្បូងទេ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ត្បិតមានកម្ពុជាជម្លោះព្រំដែនជាមួយថៃ ក៏រដ្ឋនៅតែបន្ត​បើកប្រាក់ឧបត្ថម្ភដល់ពលរដ្ឋមានបណ្ណសមធម៌ធម្មតា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

Sokha Hotels

ព័ត៌មានពេញនិយម