ព័ត៌មានអន្ដរជាតិ
ជប៉ុន ចង់ដាក់មីស៊ីលចម្ងាយឆ្ងាយលើកោះ Kyushu តែកូរ៉េខាងជើងព្រមាន
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA នៅថ្ងៃព្រហស្បតិ៍ទី២០ខែមីនានេះ កូរ៉េខាងជើងបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសជប៉ុន ទាក់ទងនឹងផែនការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនៅលើកោះ Kyushu នាឆ្នាំ២០២៦ខាងមុខ ដោយសង្កត់ធ្ងន់ថា សកម្មភាពបែបនេះអាចបង្កើនភាពតានតឹងក្នុងតំបន់ និងបង្កឲ្យមានវិធានការតបតជាក់ជាមិនខាន។

ការដាក់ពង្រាយដែលបានស្នើឡើង រួមបញ្ចូលប្រភេទមីស៊ីល Type-12 ដែលទើបធ្វើទំនើបកម្មរបស់ជប៉ុន អាចបាញ់ក្នុងរយៈចម្ងាយឆ្ងាយប្រមាណ ១ ០០០គីឡូម៉ែត្រឯណោះ។ បើជប៉ុនដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនេះនៅលើកោះ Kyushu មីស៊ីលទាំងនោះនឹងមានចម្ងាយគ្រប់គ្រាន់ ដើម្បីវាយប្រហារគោលដៅនៅក្នុងប្រទេសកូរ៉េខាងជើង និងផ្នែកខ្លះនៃតំបន់ឆ្នេររបស់ប្រទេសចិន។ នៅក្នុងបរិបទយោធា នេះអាចត្រូវបានគេមើលឃើញថាជាចលនាយុទ្ធសាស្ត្ររបស់ជប៉ុន ដើម្បីបង្កើនសមត្ថភាពការពារ និងការរារាំងរបស់ខ្លួន ប៉ុន្តែវាក៏បង្កើនការព្រួយបារម្ភសម្រាប់កូរ៉េខាងជើង និងចិន ដែលអាចចាត់ទុកវាជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខរបស់ពួកគេ។
ការដាក់ពង្រាយនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅខែមីនាឆ្នាំក្រោយ ហើយមានគោលបំណងពង្រឹងសន្តិសុខនៃប្រជុំកោះ Nansei ដែលជាតំបន់មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដោយសារវានៅជិតកោះតៃវ៉ាន់។
សូមរឭកថា កាលពីខែកុម្ភៈកន្លងទៅ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បាននិយាយថា កិច្ចសហប្រតិបត្តិការយោធាត្រីភាគីរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង កំពុងបង្កើនភាពតានតឹងនៅក្នុងតំបន់ ហើយលោកបានប្ដេជ្ញាចាត់វិធានឆ្លើយតប ដោយរួមបញ្ចូលទាំងការបង្កើនការអភិវឌ្ឍនៃកងកម្លាំងនុយក្លេអ៊ែរ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


