Connect with us

កីឡា

Modric ថា តាមសមត្ថភាព Mbappe អាចឈ្នះ Ballon d’Or ពីរ​បី​ដង​ក្នុងអាជីព

បានផុស

នៅ

ប្រធានក្រុមរបស់ក្រុមអធិរាជស Real Madric កីឡាករ Luka Modric បានបង្ហាញការកោតសរសើរជាខ្លាំងលើសមត្ថភាពរបស់សិស្សប្អូន Kylian Mbappe និងបានចាត់ទុកគេ ជាបេក្ខភាពដ៏សក្តិសមក្នុងការឈ្នះពាន Ballon d’Or នាពេលអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Kylian Mbappe និង Luka Modric

Mbappe បច្ចុ​ប្បន្នកំពុងបង្ហាញសមត្ថភាពល្អខ្លាំងមែនទែននៅ Real Madrid ចាប់តាំងពីរូបគេផ្លាស់ចូលនៅដើមរដូវកាល ២០២៤-២០២៥ ។ ម្យ៉ាងខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះ កំពុងស្ថិតនៅក្នុងការអង្កេតរបស់គេ សម្រាប់​បេក្ខភាពឈ្នះពានបាល់មាសផងដែរ បន្ទាប់ពីរូបគេ កំពុងដើរតួយ៉ាងសំខាន់ ក្នុងការជួយក្រុមអធិរាជសប្រជែងពាន La Liga និងពាន Champions League។ មិនត្រឹមតែប៉ុណ្ណោះ រូបគេក៏ទើបតែជួយឱ្យក្រុមជម្រើសជាតិ បារាំង ឡើងកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Nations League ផងដែរ។

Kylian Mbappe

ជុំវិញសមត្ថភាពដ៏លេចធ្លោរ និងកំណត់ត្រាដ៏ល្អបែបនេះ បានធ្វើឱ្យ Modric កោតសរសើរលើរូបគេជាខ្លាំង ហើយខ្សែបម្រើសញ្ជាតិ ក្រូអាត វ័យ ៣៩ ឆ្នាំរូបនេះ ជឿជាក់ថា បើគេនៅតែបន្តធ្វើបានល្អបែបនេះ នោះគេអាចឈ្នះពាន Ballon d’Or បាន ២ ទៅ ៣ គ្រឿងម្នាក់ឯង។

ថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយ Telefoot កាលពីពេលថ្មីៗនេះ Modric បាននិយាយអំពី Mbappe យ៉ាងដូច្នេះថា៖ «ប្រសិនបើ Kylian បន្តធ្វើ​សកម្មភាពបែបនេះទៀត ហើយអាចជួយ Real Madrid ដូចអ្វី ដែលគាត់កំពុងធ្វើ ខ្ញុំប្រាកដថា គាត់នឹងជាបេក្ខភាពម្នាក់ ដែលអាចឈ្នះពាន Ballon d’Or ប៉ុន្តែមិនមែន១​លើក​ទេ គឺអាចពីរ​ឬ​បី​លើក»៕

Luka Modric

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportskeeda

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម