Connect with us

ព័ត៌មានអន្ដរជាតិ

«ប័ណ្ណ​មាស​» តម្លៃ​៥​លាន​ដុល្លារ​​របស់​លោក ត្រាំ លក់​មួយ​ថ្ងៃ​បាន ១ ០០០​សន្លឹក

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានប្រកាសថា រដ្ឋាភិបាលទទួលបាន ៥​ពាន់លានដុល្លារ​ក្នុងមួយថ្ងៃ ដោយលក់​ប័ណ្ណមាសចំនួន ១ ០០០​សន្លឹក ខណៈ​ប័ណ្ណ​មាស​នីមួយៗមានតម្លៃ ៥​លានដុល្លារ។

លោក ដូណាល់ ត្រាំ (រូបថត៖ បណ្ដាញ​សង្គម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​ដាក់​​លក់ «ប័ណ្ណ​មាស» ដែល​បង្កើត​ឡើង​​ដោយរដ្ឋបាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កាល​ពី​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០២៥ ផ្តល់​ឲ្យ​ជនបរទេសដែលមានទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ នូវ​សិទ្ធិ​ស្នាក់នៅ និង​ការ​ចូល​សញ្ជាតិអាមេរិក បូក​រួម​ជាមួយ​ឱកាស​​វិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់។

នៅ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ All-In Podcast កាល​ពី​សប្ដាហ៍​មុន លោក Lutnick បានគូសបញ្ជាក់អំពីសក្តានុពលរបស់កម្មវិធី ដោយកត់សម្គាល់ថា រដ្ឋបាល​អាមេរិក​មានគោលបំណងបង្កើត​ចំណូល​យ៉ាងហោចណាស់ ៥​ទ្រី​លានដុល្លារ ដោយការចេញ​លក់​ប័ណ្ណ​មាស​ចំនួន ១​​លានសន្លឹក។ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​រូប​នេះ បាន​បន្ថែម​ថា៖ «មានមនុស្ស ៣៧​លាននាក់នៅលើពិភពលោកដែលមានសមត្ថភាពទិញប័ណ្ណ​នេះ…លោក​ប្រធានាធិបតីគិតថា យើងអាចលក់បាន​១​លាន​ប័ណ្ណ»។

សូម​បញ្ជាក់​ថា គំនិតផ្តួចផ្តើម «ប័ណ្ណ​មាស» គឺជាកម្មវិធីថ្មីមួយ ដែលជំនួសកម្មវិធីវិនិយោគិនអន្តោប្រវេសន៍ «EB-5» ពីមុន។ ខណៈពេលដែលកម្មវិធី «EB-5» ទាមទារការវិនិយោគអប្បបរមាចំនួន ១,០៥​លានដុល្លារ និងការបង្កើតការងារ​ឲ្យ​បាន​យ៉ាងហោចណាស់១០​កន្លែង​នោះ កម្មវិធី«ប័ណ្ណមាស»ជួយសម្រួល​ដល់​ដំណើរការ​នេះ ដោយផ្តោតជាចម្បងលើចំនួនទឹកប្រាក់វិនិយោគ (ជាមួយនឹងតម្រូវការ ៥​លានដុល្លារ) ហើយមិនត្រូវការការបង្កើតការងារជាក់លាក់នោះទេ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម