ព័ត៌មានជាតិ
រដ្ឋមន្ត្រីការពារជាតិចុះពិនិត្យសភាពការណ៍តាមព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកកំពង់ត្រាច ដើម្បីធានាឱ្យបានជាព្រំដែនមិត្តភាព
បន្តពីបេសកកម្មចុះពិនិត្យព្រំដែន និងជួបកម្លាំងឈរជើងក្នុងខេត្តកណ្ដាល និងតាកែវ រួចមក, រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានបន្តចុះពិនិត្យសភាពការណ៍តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា និងវៀតណាម ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ដែលដំណើរចុះពិនិត្យនេះ គឺធ្វើយ៉ាងណាធានាឱ្យបាននូវកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង សំដៅរក្សាបាន ជាព្រំដែនមិត្តភាព និងសន្តិភាព។

ក្នុងដំណើរបេសកកម្មក្នុងខេត្តកំពតនេះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចុះពិនិត្យសភាពការណ៍នៅច្រកទ្វាព្រំដែនកម្ពុជា-វៀតណាម ព្រែកចាក និងចុះទៅមើលបង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ៣១៤ ស្ថិតនៅស្រុកកំពង់ត្រាច ទើបបន្តជួបសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងវរសេនាតូចលេខ ៣៣៥ នៃតំបន់ប្រតិបត្តិការសឹករងកំពត ទិសយោធភូមិភាគទី៣។

អំពីសភាពការណ៍តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងស្រុកកំពង់ត្រាច ត្រូវបានវរសេនីយ៍ទោ យឿង រតនា មេបញ្ជាការកងវរសេនាតូចលេខ ៣៣៥ អះអាងថា ពុំមានសភាពការណ៍អ្វីកើតឡើយគួរឱ្យកត់សម្គាល់ឡើយ។ លោកវរសេនីយ៍ទោ មេបញ្ជាការ បានលើកឡើងថា កម្លាំងកងវរសេនាតូចលេខ ៣៣៥ បានបន្តល្បាតពិនិត្យភូមិសាស្ត្រតាមខ្សែបន្ទាត់ព្រំដែនជាប់ជាប្រចាំ ដោយមានកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាប៉ុស្ត៍ ដែលជាប់ព្រំដែនកម្ពុជា-វៀតណាម។
ប៉ុន្តែទោះបីតំបន់ព្រំដែនមានភាពល្អប្រសើរក៏ដោយ ក៏កងវរសេនាតូចលេខ ៣៣៥ នៅតែបន្តយកចិត្តទុកដាក់លើការងារពង្រឹងប្រៀបការពារជាតិ ពិសេសការគ្រប់គ្រងថែរក្សាជូតលាងអាវុធ-គ្រាប់ ដោយទុកដាក់តាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាព ក៏ដូចជាទប់ស្កាត់ការចែករំលែកព័ត៌មានលើបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់ការសម្ងាត់របស់យោធា។ នេះជាការបញ្ជាក់បន្ថែមរបស់មេបញ្ជាការកងវរសេនាតូចលេខ ៣៣៥ នៅចំពោះមុខរដ្ឋមន្ត្រីការពារជាតិ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានកោតសរសើរចំពោះវីរភាពនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងវរសេនាតូចលេខ៣៣៥ ដែលបានបំពេញភារកិច្ចការពារអធិបតេយ្យបូរណភាពទឹកដីក្នុងភូមិសាស្ត្រទទួលខុសត្រូវដោយភាពម៉ឺងមាត់។ លោកនាយឧត្តមសេនីយ៍ រដ្ឋមន្ត្រី ក៏បានអំពាវនាវកងកម្លាំងកងវរសេនាតូចលេខ ៣៣៥ ត្រូវបន្តចូលរួមការពារសន្តិភាព និងធ្វើកិច្ចសហប្រតិបត្តិការឱ្យបានល្អជាមួយប្រទេសជិតខាង ដើម្បីប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់សន្តិភាព និងការអភិវឌ្ឍ៕


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១០ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
ព័ត៌មានជាតិ១ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ