ព័ត៌មានជាតិ
ធ្វើអាជ្ញាកណ្ដាលផង បង្ហាត់គេទៀត លោក ឃឹម សុជាតិ រកចំណូលបានប៉ុន្មានក្នុងមួយខែ…
លោក ឃឹម សុជាតិ ឬត្រូវបានគេស្គាល់ថាជាអាជ្ញាកណ្ដាលឆ្នើមហើយបច្ចុប្បន្ននេះមិនត្រឹមជាមន្ត្រីរបស់សហព័ន្ធប្រដាល់គុនខ្មែរនោះទេលោកក៏ជាគ្រូបង្វឹកមួយរូបដែរ ខណៈនិយាយពីចំណូលវិញអាចទទួលបានប្រហែលចន្លោះ៣លានរៀលក្នុងមួយខែ។

លោក ឃឹម សុជាតិ កំពុងបង្ហាត់សិស្ស
លើកឡើងក្នុងកិច្ចសម្ភាសលោក ឃឹម សុជាតិ ឲ្យដឹងថា ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍រវល់ការងារច្រើនទាំងការងារជាចៅក្រម-អាជ្ញាកណ្ដាលផង និងការងារបង្ហាត់សិស្សនៅក្លឹបគុនខ្មែរដូនតាដែលមានសិស្សគុនប្រមាណ ៤០នាក់។
ឆ្លើយតប និងសំនួរថា «រវល់ខ្លាំងបែបនេះលោកគ្រូទទួលបានប្រាក់ចំណូលប៉ុន្មានដែរក្នុងមួយខែ»? អាជ្ញាកណ្ដាលឆ្នើមរូបនេះថា ការងារជាមន្ត្រីសហព័ន្ធក្នុងមួយសប្ដាហ៍លោកធ្វើចន្លោះ ៣-៤កម្មវិធីតាមបណ្ដាស្ថានីយទូរទស្សន៍ ឬខេត្តផ្សេងៗ។

លោក ឃឹម សុជាតិ កំពុងបង្ហាត់សិស្ស
ចំណែកការងារជាគ្រូបង្វឹកនៅក្លឹបប្រដាល់គុនខ្មែរដូនតាវិញបង្ហាត់ចន្លោះ ៤-៥ថ្ងៃ ប៉ុន្តែមានគ្រូជំនួយ២-៣នាក់ទៀតនៅចាំជួយបង្ហាត់ជាប់ដោយទទួលផែនការពីលោក។ ដូច្នេះសរុបខ្ទង់មួយខែបូកថវិកាជាអាជ្ញាកណ្ដាល-ចៅក្រម រួមនិងការបង្ហាត់ទទួលបានចន្លោះ៣លានរៀលក្នុងមួយខែ។ ដោយមានការស្រឡាញ់ចូលចិត្តច្រើនពីអ្នកគាំទ្រនៅពេលចុះបំពេញការងារជាអាជ្ញាកណ្ដាលតាមបណ្ដាខេត្តតែងតែមានគេឧបត្ថម្ភច្រើន។

លោក ឃឹម សុជាតិ
បញ្ជាក់ដែរថា លោក ឃឹម សុជាតិ ជាចៅក្រម-អាជ្ញាកណ្ដាល ល្បីឈ្មោះមួយរូបនៅកម្ពុជា និងជាគ្រូបង្វឹកនៅក្លឹបគុនខ្មែរដូនតាមផងដែរ។ បច្ចុប្បន្ននេះរាល់ការប្រកួតគូសំខាន់ៗគេឃើញតែមានរូបលោកឡើងចាប់ស្ទើរគ្រប់កម្មវិធី។ សិស្សដែលលោកកំពុងបង្ហាត់នៅទីនោះមានដូចជា ចំរើន គុនខ្មែរ សាន់ គុនខ្មែរ សម្ភស្ស គុនខ្មែរ រស្មី គុនខ្មែរ ភក្ដី គុនខ្មែរ និងកីឡាករជាច្រើនរូបទៀត៕
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


