Connect with us

ព័ត៌មានជាតិ

ក្រសួងព័ត៌មានរកឃើញព័ត៌មានក្លែងក្លាយកើន១៤%ក្នុងឆ្នាំ២០២៤

បានផុស

នៅ

ក្រុមការងារនៃគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន បានកត់ត្រា ព័ត៌មានក្លែងក្លាយ សរុបចំនួន ៣៦៥១ ករណី ក្នុងឆ្នាំ២០២៤ ដែលកើនឡើងប្រមាណ ១៤% បើប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣២០៨ ករណី។ ព័ត៌មានក្លែងក្លាយ សុទ្ធតែមានឥទ្ធិពលអវិជ្ជមានមកលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងនយោបាយ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតអំពើហិង្សា ដែលបណ្តាលឱ្យកើតមានអរិភាពសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តលើការដឹកនាំ និងនាំឱ្យមានការបែកបាក់សាមគ្គីភាពក្នុងសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១ ខែមេសា អំពីការបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយបានលើកឡើងថាការកើនឡើងនៃព័ត៌មានក្លែងក្លាយរឹតតែមានលក្ខណៈស្រួចស្រាល់ឡើង ដែលទាមទារឱ្យពលរដ្ឋអ្នកប្រើប្រាស់ ផលិត ឬចែកចាយព័ត៌មាន ស្វែងយល់ដឹងបានច្បាស់អំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ ហើយចេះបង្កើនការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវ ពិសេសមុនចែកចាយព័ត៌មានណាមួយ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះជាមុនសិន។

រដ្ឋមន្ត្រីព័ត៌មានលោក នេត្រ ភក្រ្តា បានលើកឡើងក្នុងពិធីបើកយុទ្ធនាការថា មនុស្សម្នាក់គឺជាជនបង្គោលម្នាក់ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ដូច្នេះសូមប្រជាពលរដ្ឋគ្រប់រូបចូលរួមក្នុងយុទ្ធនាការជាមួយក្រសួងព័ត៌មាន និងតួអង្គពាក់ព័ន្ធ ទាំងក្នុងវិស័យរដ្ឋនិងឯកជន ដើម្បីរួមគ្នាធានាបរិយាកាសសង្គមឌីជីថលមានសុវត្ថិភាព ការទទួលព័ត៌មានប្រកបដោយគុណភាព សម្រាប់បម្រើដល់ប្រយោជន៍សាធារណៈ ការពារស្ថិរភាពសង្គម និងរួមចំណែកដល់ការអភិវឌ្ឍដោយនិរន្តរភាព។​

គួរឱ្យដឹងដែរថា​យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយមានគោលដៅកាត់បន្ថយព័ត៌មានក្លែងក្លាយឱ្យមកនៅកម្រិតអប្បបរិមាសំដៅធានាសន្តិសុខព័ត៌មាន៖ គឺការទទួលព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ យុទ្ធនាការនេះនឹងត្រូវបានអនុវត្តនៅទូទាំងប្រទេស ក្នុងរយៈពេល១២ខែ គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ហើយអ្នកដែលចូលរួមអនុវត្តយុទ្ធនាការគឺមន្ទីរព័ត៌មានរាជធានី-ខេត្ត ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងសាធារណៈ អំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ទុក្ខជាន់ទុក្ខ! ថៃ​ ប្រកាស​អាសន្ន​រលក​យក្ស​ស៊ូណាមិ កៀកមកដល់

ជីវិតកម្សាន្ដ២ ម៉ោង មុន

នាង Bella ត្រូវជនជាតិថៃគ្នាឯងព្រួត​រិះគន់​ និងប្រមាថមើលងាយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការឈ្លានពាន​​កម្ពុជា ប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិននៅ​ថៃ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងឈរបញ្ជាផ្ទាល់ដល់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំចម្អិនម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុងជូនប្រជាពលរដ្ឋភៀសសឹក ៥ទីតាំងជាង ២ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តម្លៃប្រេងអន្តរជាតិ​ធ្លាក់ចុះ ជុំវិញកង្វល់សេដ្ឋកិច្ចចិន អាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម