ជីវិតកម្សាន្ដ
ប្រឈមការខាតបង់ផ្នែកហិរញ្ញវត្ថុធ្ងន់ ក Kanye គ្រោងបណ្តាក់ទុនលើឧបករណ៍សិច
បន្ទាប់ពីមានការជេរប្រមាថរើសអើងជាតិសាសន៍ ដែលមិនបានណែនាំតាមអ៊ីនធឺណិត រួមទាំងពាក្យប្រឆាំងពួកយូដា តារារ៉េប Kanye West កំពុងប្រឈមមុខនឹងការខាតបង់ផ្នែកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរបំផុត រហូតដល់នាពេលថ្មីៗនេះលោកគ្រោងបណ្តាក់ទុនអាជីវកម្មដែលមានឧបករណ៍សិច ដោយសង្ឃឹមថានឹងស្តារទ្រព្យសម្បត្តិឡើងវិញ។

ជាពិសេស កាលពីប៉ុន្មានខែមុន ដោយសារតែការពាក់អាវយឺតពណ៌ខ្មៅ KKK អំឡុងពេលសម្ភាសន៍នាពេលថ្មីៗនេះ ហាក់ដូចជាលោកកាន់តែដុតឲ្យឆេះឆួលលើបណ្ដាញសង្គមកាន់តែខ្លាំង ទើបធ្វើឲ្យ Adidas សម្រេចចិត្តក្នុងការបញ្ចប់កិច្ចព្រមព្រៀងជាមួយម៉ាក Yeezy ជាមួយគាត់។ នាពេលនោះ បាននាំឲ្យបាត់បង់ទ្រព្យសម្បត្តិប្រហែល ១ ពាន់លានដុល្លារ នេះបើយោងតាមទស្សនាវដ្តី Forbes ។
តារាចម្រៀង និងសហគ្រិនរូបនេះ ពេលនេះបានដាក់ឯកសារជាមួយមន្ត្រីពាណិជ្ជសញ្ញានៅសហរដ្ឋអាមេរិក ដើម្បីដាក់ឈ្មោះ Villadroam សម្រាប់ការផលិតឧបករណ៍បន្ទប់គេង បន្ទាប់ពីត្រូវបានបណ្តេញចេញពីក្លឹបមហាសេដ្ឋី។
ទន្ទឹមគ្នានេះដែរ យោងតាមរបាយការណ៍ចុងក្រោយបំផុតបានឲ្យដឹងថា Kanye West កំពុងធ្វើការលើគម្រោងពី bolthole របស់គាត់នៅអាស៊ី។ ប្រភពមួយបានប្រាប់ Radar Online ថែមទៀតថា វានឹងក្លាយជាប្រដាប់ប្រដាលេងនិងឧបករណ៍ដ៏សម្បូរបែប ហើយគាត់កំពុងប្រើ ចំណែក Bianca ជាអ្នកបំផុសគំនិត និងគំរូសម្រាប់ខ្សែនេះ។
ទោះជាយ៉ាងណា បន្ទាប់ពីអស់សង្ឃឹមក្នុងការធ្វើឲ្យហិរញ្ញវត្ថុត្រលប់មកវិញ ក្នុងនោះដែរ ក៏មានលេចឮនូវពាក្យចចាមអារ៉ាមចុងក្រោយថា គាត់ផ្លាស់ទៅសណ្ឋាគារតូក្យូវិញក្នុងសប្តាហ៍នេះដោយគ្មានប្រពន្ធគាត់។ ការស្មានថាអ្នកទាំងពីរបាននឹងកំពុងដោះស្រាយបញ្ហាក្នុងអាពាហ៍ពិពាហ៍របស់ពួកគេជាលើកដំបូង បន្ទាប់ពីតារាម៉ូដែលអូស្ត្រាលីរូបនេះបានបង្ហាញខ្លួនស្ទើរតែអាក្រាតនៅឯកម្មវិធីពានរង្វាន់ Grammy ឆ្នាំ ២០២៥។
មិនតែប៉ុណ្ណោះ ប៉ុន្មានថ្ងៃបន្ទាប់ពីការអាក្រាតកាយ Grammys ដ៏គួរឲ្យតក់ស្លុត និងការជេរប្រមាថតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏គួរឲ្យរំខាន គូស្នេហ៍ទាំងពីរបានសម្រេចចិត្តលែងលះគ្នា ។ គូស្នេហ៍មួយគូនេះបានរស់នៅដាច់ដោយឡែកពីគ្នានៅក្នុងសណ្ឋាគារពីរផ្សេងគ្នានៅ Los Angeles ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖២០២៥ ជាឆ្នាំដែល Kanye West បរាជ័យទាំងការងារ និងស្នេហា
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


