ព័ត៌មានអន្ដរជាតិ
ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ានៅតែបន្ត ទោះភាគីជម្លោះប្រកាសបទឈប់បាញ់រៀងខ្លួន
ទោះបីប្រទេសទេសមីយ៉ាន់ម៉ាធ្លាក់ចូលទៅក្នុងវិបត្តិមហន្តរាយធម្មជាតិដោយរងគ្រោះដោយសារការរញ្ជួយដីដ៏ខ្លាំងមិនធ្លាប់មាន ការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងរដ្ឋាភិបាលយោធា និងកងទ័ពរំដោះជាតិតាអង (TNLA) នៅក្នុងភូមិ Tawnghkam ទីក្រុង Nawnghkio ភាគខាងជើងរដ្ឋ Shan។ យោងតាមក្រុមចលនាប្រដាប់អាវុធមីយ៉ាន់ម៉ា ដែលស្រង់ដោយសារព័ត៌មាន The Irrawaddy នៅថ្ងៃទី០៥ខែមេសានេះ។

សម្ព័ន្ធភាតរភាព(បងប្អូន)ទាំង៣ រួមមានសម្ព័ន្ធភាពរវាងកងទ័ពអារ៉ាកាន កងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ានម៉ា និងកងទ័ពរំដោះជាតិតាអង (Ta’ang) បានប្រកាសបទឈប់បាញ់ឯកតោភាគីរយៈពេលមួយខែសម្រាប់ការសង្គ្រោះគ្រោះរញ្ជួយដី។
ចំណែករបបយោធាបានប្រកាសបទឈប់បាញ់រយៈពេល២០ថ្ងៃរហូតដល់ថ្ងៃទី២២ខែមេសា ប៉ុន្តែការវាយប្រហារតាមអាកាស និងការវាយប្រហារលើដីនៅតែបន្តនៅឡើយ។ បើតាម TNLA បាននិយាយថា នៅតែមានការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដោយសារតែការវាយប្រហារដោយរបបយោធា។
TNLA បាននិយាយថា ក្បួនរថយន្តយោធាចំនួនប្រាំពីរគ្រឿងបានពង្រាយកងវរសេនាតូចថ្មើរជើងលេខ៩០២ នៅ Kyauk Gu និង Taung Chay នៅជិតទីក្រុង Intaw ភាគខាងត្បូងរដ្ឋShan និង Tawnghkam ក្នុងទីក្រុងNawnghkio ភាគខាងជើងរដ្ឋ Shan។ ការប្រយុទ្ធគ្នានេះបានផ្ទុះឡើងនៅជិតមូលដ្ឋានរបស់ពួកគេកាលពីថ្ងៃសុក្រ។

ចាប់តាំងការធ្វើរដ្ឋប្រហាររបស់លោក មីន អ៊ុងឡាំង នៅក្នុងឆ្នាំ២០២១ ប្រទេសនេះបានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល រវាងរបបយោធានិងក្រុមប្រដាប់អាវុធដែលនៅតែបន្តការវាយប្រហារគ្នាមកដល់ពេលនេះ។
ទោះយ៉ាងណាភាគីទាំងពីរបានប្រកាសបទឈប់បាញ់បណ្ដោះអាសន្ន ដោយសារប្រទេសកំពុងតែជួបប្រទះនូវគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរកាលពីថ្ងៃសុក្រទី២៨ខែមីនា ដែលបានសម្លាប់មនុស្សជិត៤ពាន់នាក់ ខណៈរាប់សិបនាក់ទៀតបាត់ខ្លួននៅក្រោមគំនរបាក់បែកនៅឡើយ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៥ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


