ព័ត៌មានអន្ដរជាតិ
កាលបរិច្ឆេទបោះឆ្នោតប្រធានាធិបតីថ្មីនៅកូរ៉េខាងត្បូងទំនងធ្វើនៅថ្ងៃទី៣មិថុនា
សារព័ត៌មានយ៉ុនហាប់ ( Yonhap) របស់កូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃចន្ទនេះថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសកូរ៉េខាងត្បូងត្រូវបានគេរំពឹងថានឹងអនុម័តកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតប្រធានាធិបតីថ្មីនៅថ្ងៃទី៣ខែមិថុនាបន្ទាប់ពីការតុលាការធម្មនុញ្ញបញ្ចប់តំណែង លោក Yoon Suk Yeol កាលពីថ្ងៃទី៤មេសាកន្លងទៅនេះ។

យ៉ុនហាប់ បានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលដែលថ្លែងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា គណៈរដ្ឋមន្ត្រីកូរ៉េខាងត្បូង នឹងធ្វើការសម្រេចចិត្តនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃអង្គារ ដោយសារវាត្រូវការអនុម័តថ្ងៃឈប់សម្រាកសម្រាប់ព្រឹត្តិការណ៍នេះ។
តុលាការធម្មនុញ្ញកូរ៉េខាងត្បូងដែលមានចៅក្រម៨រូបក្នុងចំណោម៩រូប ស្ថិតនៅក្នុងតំណែងកាលពីថ្ងៃសុក្រទី៤ខែមេសាសប្តាហ៍មុន បានសម្រេចជាឯកច្ឆ័ន្ទដកតំណែងលោក Yoon Suk Yeol តាមការចោទប្រកាន់របស់សភា សម្រាប់ការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់គាត់កាលថ្ងៃទី៣ខែធ្នូឆ្នាំ២០២៤។
ការចេញសាលក្រមដកលោក Yoon Suk Yeol ចេញពីអំណាចនេះ បន្ទាប់ពីតុលាការធម្មនុញ្ញរកឃើញកំហុសលើការរំលោភលើកាតព្វកិច្ចផ្លូវការរបស់គាត់ដោយការចេញក្រឹត្យច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ខែធ្នូ និងការចល័តកងទ័ពដើម្បីបញ្ឈប់ដំណើរការសភា។
ច្បាប់ធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូងតម្រូវឱ្យមានការបោះឆ្នោតប្រធានាធិបតីថ្មីក្នុងរយៈពេល៦០ថ្ងៃ ប្រសិនបើអ្នកកាន់អំណាចស្លាប់ ឬត្រូវដកចេញពីតំណែង។
តាមយុនហ៉ាប់ដដែល មន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយថា កាលបរិច្ឆេទដែលបានលើកឡើងនៅក្នុងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមិនមែនជាកាលបរិច្ឆេទចុងក្រោយទេ ហើយនឹងមិនក្លាយជាផ្លូវការទេរហូតដល់ការប្រកាសដោយប្រធានាធិបតីស្តីទីគឺនាយករដ្ឋមន្ត្រី Han Duck-soo៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
នយោបាយ៨ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»