ព័ត៌មានជាតិ
ស្រ្តីជនជាតិដើមភាគតិច ស្ម័គ្រធ្វើប្រជាការពារដើម្បីរក្សាសសន្តិសុខក្នុងឱកាសចូលឆ្នាំខ្មែរ
ដើម្បីចូលរួមចំណែកជាមួយសង្គម និងភូមិឃុំមានសុវត្ថិភាព ស្ត្រីជាជនជាតិដើមភាគតិចព្នងម្នាក់បានស្ម័គ្រចិត្តចូលបម្រើការងារជាប្រជាការពារដើម្បីចង់ជួយថែរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តមណ្ឌលគិរី នាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

អ្នកស្រី ខ្លុល ក្រាក់ ជាជនជាតិដើមភាគតិចព្នង មានទីលំនៅបច្ចុប្បន្នភូមិឡៅកាសង្កាត់សុខដុមក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីបានប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះថា ដោយការស្រឡាញ់ និងចង់ចូលរួមថែរក្សា សន្ដិសុខសណ្ដាប់ធ្នាប់ និងភូមិឃុំមានសុវត្ថិភាព ក្នុងមូលដ្ឋានរបស់ខ្លួន បើទោះបីជាខ្លួនជានារីភេទក៏ដោយ។ រូបគេបន្ថែមថា អ្វីដែលធ្វើឲ្យគេសម្រេចចិត្តចូលបម្រើការងារជាប្រជាការពារ នៅប៉ុស្តិ៍រដ្ឋបាលសុខដុមនៅពេលនេះ ព្រោះកន្លងទៅ សង្កេតឃើញ ប្រជាការពារភាគច្រើនជាសុទ្ធសឹងតែជាបុរស មិនសូវមានប្រជាការពារ ជានារីភេទឡើយ ដើម្បីបញ្ជាក់ឲ្យឃើញថា បុរសក៏អាចធ្វើបាននារីក៏អាចធ្វើបាន ហើយដើម្បីចូលរួមចំណែកថែរក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងភូមិឃុំរបស់ខ្លួន ក៏ដូចជាចូលរួមចំណែកជាមួយសង្គមជាតិថែមទៀតផង។

ជាចុងក្រោយរូបគេក៏បាន អំពាវនាវទៅដល់ស្ត្រីគ្រប់រូបទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវអង់អាចក្លាហានឡើងបន្ថែមទៀត ព្រោះការចូលរួមចំណែកជាមួយសង្គមត្រូវការពួកយើងទាំអស់គ្នា ដូច្នេះស្រ្តីគ្រប់រូបអាចស្ម័គ្រចិត្តចូលរួម ថែរក្សាសុខសុវត្ថិភាព តាមតំបន់ភូមិឃុំរបស់ខ្លួនរឲ្យបានល្អប្រសើរថែមទៀតផង៕
អត្ថបទ៖រៀម សុខហេង
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


