ជីវិតកម្សាន្ដ
ក្រោយផ្ទុះរឿងកក្រើកឡើងវិញ គ្រួសារតារាស្រី Kim Sae Ron ច្រានចោលការអះអាងរបស់អ្នកលេង Youtube
កាលពីពេលថ្មីៗនេះដែរ YouTuber ដ៏ល្បីលោក Lee Jin Ho បានអះអាងថា តារាសម្ដែងកញ្ញា Kim Sae Ron និងតារាសម្ដែង Kim Soo Hyun មិនមានទំនាក់ទំនងស្នេហាមុនការស្លាប់របស់នាង កាលឆ្នាំ២០១៩ ដូចការលើកឡើងនោះទេ។ អ្នកលេងបណ្តាញសង្គមមានឥទ្ធិពលរូបនេះក៏បានចេញវីដេអូដែលបង្ហាញថា ពេលនោះតារាស្រីវ័យក្មេងកំពុងតែមានទំនាក់ទំនងជាមួយបុរសម្នាក់ទៀតទៅវិញ។ ទោះជាយ៉ាងណា ជាការឆ្លើយតប គ្រួសាររបស់អតីតតារាសម្តែងស្រីរូបស្រស់ដែលបានមរណភាពកាលឆ្នាំ២០១៩ បានចេញមុខបដិសេធយ៉ាងដាច់អហង្ការ។

យោងតាមសារព័ត៌មាន Sports Kyunghyang កាលពីថ្ងៃទី១០ខែមេសា ក្រុមគ្រួសាររបស់ Kim Sae Ron បានអះអាងថា នៅវេលាម៉ោង ១ ព្រឹក ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៩ Kim Sae Ron កំពុងចំណាយពេលជាមួយមិត្តស្រី មិនមែនជាបុរសទេ។
ក្រុមគ្រួសាររបស់តារាស្រីវ័យក្មេងបាននិយាយបន្ថែមទៀតថា កំណត់ត្រាពាក់ព័ន្ធនៅតែមាននៅក្នុងទូរសព្ទដៃ ដែល Kim Sae Ron ធ្លាប់ប្រើមុនពេលនាងស្លាប់។ នៅពេលនោះ តួឯកស្រីក្នុងរឿង «The Man from Nowhere» បានទាក់ទងទៅម្ដាយហើយប្រាប់ថា នាងនៅផ្ទះមិត្តភិក្តិស្រីៗប៉ុណ្ណោះ។ នាងក៏បានប្រើកម្មវិធីស្មាតហ្វូនដើម្បីថតវីដេអូក្នុងអំឡុងពេលនោះ ហើយទិន្នន័យទាំងពីរត្រូវបានបង្កើតឡើងនៅម៉ោង១រំលងអធ្រាត្រនៅក្នុងថ្ងៃតែមួយ។
ក្រុមគ្រួសាររបស់នាងបានពន្យល់លម្អិតបន្ថែមទៀតថា តារាស្រីកូរ៉េពេញដោយទេពកោសល្យតាំងពីវ័យក្មេងរូបនេះ កំពុងថតរឿងភាគ «Love Playlist Season 4» ដែលចាក់ផ្សាយចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០១៩ ដែលធ្វើឲ្យនាងទំនងជាមិនបានទាក់ទងជាមួយបុរសណាម្នាក់ជាសាធារណៈក្នុងអំឡុងពេលនោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃមុន Lee Jin Ho បានបង្ហោះវីដេអូមួយទៅលើ «Channel YouTube Entertainment Lee Jin Ho» ដោយក្នុងនោះ លោកបាន អះអាងថា Kim Sae Ron ពិតជាមានស្នេហាជាមួយបុរសម្នាក់យ៉ាងអាថ៌កំបាំងពិតមែន។
ម្ចាស់គណនីយូធូបរូបនេះថែមទាំងអះអាងទៀតថា មុខមាត់របស់កញ្ញា Kim Sae Ron មិនត្រូវបានបង្ហាញឲ្យឃើញច្បាស់ទេ ប៉ុន្តែវីដេអូនេះ បានថតដោយមនុស្សជិតស្និទ្ធនឹងនាងប៉ុណ្ណោះ។ ទិន្នន័យដដែល បានបញ្ជាក់ថា វីដេអូថតនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៩ ហើយនេះក៏ជាភស្តុតាងដែលថា កញ្ញា Kim Sae Ron និង លោក Kim Soo Hyun កំពុងមានទំនាក់ទំនងជាមួយមនុស្សផ្សេងគ្នាក្នុងពេលតែមួយ។
គាត់ក៏បានចោទប្រកាន់ដែរថា ដោយសារតែកញ្ញា Kim Sae Ron និង លោក Kim Soo Hyun មានទំនាក់ទំនងខុសគ្នារវាងឆ្នាំ ២០១៦ និង ២០១៩ ហើយសាររបស់ភ្នាក់ងារបណ្តាញសង្គមពេញនិយមនៅកូរ៉េខាងត្បូង KakaoTalk និងអក្សរសរសេរដោយដៃដែលនាងបង្កប់ន័យថា នាងណាត់ជួបតួឯកប្រុសក្នុងរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» កំឡុងពេលរៀនមធ្យមសិក្សា គឺជារឿងមិនពិត ដែលបង្ហាញថា នាងប្រហែលជាកុហកច្រើនជាង។

គួរបញ្ចាក់ថា នាពេលកន្លងមក សមាជិកក្រុមគ្រួសាររបស់តារាស្រីធ្លាប់បានលេចមុខនៅលើ YouTube Channel Hoverlab (វិទ្យាស្ថាន Garo Sero Research Institute) ដោយអះអាងថា Kim Sae Ron និង Kim Soo Hyun មានទំនាក់ទំនងស្នេហារយៈពេល៦ឆ្នាំ ចាប់ពីថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០១៥ នៅពេលដែលនាងរៀនថ្នាក់មធ្យមសិក្សាឆ្នាំទី៣ រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២១។ ពួកគេក៏ទាមទារដែរថា បន្ទាប់ពីចាកចេញពីទីភ្នាក់ងារគ្រប់គ្រងតួសម្តែង Gold Medalis នាងស្រាប់តែទទួលបានសំបុត្របញ្ចាក់ឲ្យសងលុយចំនួន ៧០លានវ៉ុន (៤៨២,៣៩៥ ដុល្លារ) ដែលបណ្តាលឲ្យនាងមានទុក្ខ កើតវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ទើបគេប៉ានស្មានថា នាងសម្លាប់ខ្លួនចំថ្ងៃកំណើតមនុស្សដែលនាងធ្លាប់ស្រលាញ់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឆ្ងល់ឬអត់! ម្ដេចតួកុនកូរ៉េភាគច្រើន មានទេពកោសល្យសម្ដែងប៉ិនប្រសប់ រកកន្លែងទាស់គ្មាន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


