ព័ត៌មានជាតិ
ថ្ងៃដំបូង «សង្ក្រាន្ដវត្តភ្នំ»មានពលរដ្ឋជិត៥០ម៉ឺននាក់ទៅលេងបាញ់ទឹក លាបម្សៅ នៅវត្តភ្នំ
ប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ៤៨ម៉ឺននាក់ បានសម្រុកទៅលេងបាញ់ទឹក លាបម្សៅ នៅតំបន់ត្រជាក់ចិត្ត«សង្ក្រាន្ដវត្តភ្នំ២០២៥» នារមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តភ្នំ ក្នុងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ក្រោមការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរពីសំណាក់អាជ្ញាធររាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ដោ សម្ផស្ស នាយការងរដ្ឋល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ។

ប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ៤៨ម៉ឺននាក់នេះ ក្នុងនោះ នៅវត្តភ្នំប្រមាណ៤៣ម៉ឺននាក់ ហើយនៅផ្លូវថ្មើរជើង(Walk Street)ចំនួន៥ម៉ឺននាក់។ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍«សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ដោយចាប់ផ្តើមប្រកាសបើកជាផ្លូវការនាថ្ងៃទី១៤ និងបញ្ចប់នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រីនៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ។

«សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» មានរៀបចំកម្មវិធីសាសនា និងកម្មវិធីជាច្រើនផ្សេងទៀត ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋលេងកម្សាន្ដសប្បាយរីករាយអបអរសាទរទទួលអំណរសាទរឆ្នាំថ្មី។ នៅរសៀលថ្ងៃ១៤ ខែមេសា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រីបានចូលរួមលេងកម្សាន្ត«សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ជាមួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ គួរបញ្ជាក់ថា ២ថ្ងៃមុនបើកដំណើរការ«សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» នៅថ្ងៃទី១២-១៣ ខែមេសា ឆ្នាំ២០២៥ ប្រជាពលរដ្ឋប្រមាណ៦០ម៉ឺននាក់ បាននាំគ្នាសម្រុកទៅលេងបាញ់ទឹក លាបម្សៅ នៅសង្ក្រាន្ដវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street)៕














ដោយ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ